VOV WorldVOV World
ប៉ាឡេស្ទីនរីះគន់ចំពោះសេចក្តីសំរេច ថ្មីៗនេះរបស់អ៊ីស្រា​អែល
25/04/2012 03:40
(VOV) - ថ្ងៃទី​២៤មេសារដ្ឋអំណាចប៉ាឡេស្ទីនបាន រីះគន់ចំពោះសេចក្តីសំរេច ថ្មីៗនេះរបស់អ៊ីស្រាអែល ធ្វើស្របច្បាប់ដល់បណ្តាលំនៅដ្ឋាននៅតំបន់ ត្រើយខាងលិច។
ប៉ាឡេស្ទីនរីះគន់ចំពោះសេចក្តីសំរេច  ថ្មីៗនេះរបស់អ៊ីស្រា​អែល
(VOV) - ថ្ងៃទី​២៤មេសារដ្ឋអំណាចប៉ាឡេស្ទីនបានរីះគន់ចំពោះសេចក្តីសំរេច ថ្មីៗនេះ របស់អ៊ីស្រាអែលធ្វើស្របច្បាប់ដល់បណ្តាលំនៅដ្ឋាននៅតំបន់ត្រើយខាងលិច។ថ្លែង មតិជាមួយមជ្ឈស្ថានអ្នកសារព័ត៍មាន​អ្នកនាំពាក្យរបស់ប្រធានាធិបតីប៉ាឡេស្ទីន​   Nabil Abu Rudeina ចាត់ទុកថា៖សេចក្តីសំរេចនេះគឺជាចំលើយ សំរាប់សារលិខិតរបស់  ប្រធានាធិបតី  Mahmud Abbas ដែលផ្ញើជូនចំពោះនាយករដ្ឋមន្រ្តី Benjamin Netanyahu  ដោយសំណូមពរទីក្រុង Tel Aviv បញ្ឈប់រាល់សកម្មភាពតាំងលំនៅ ដ្ឋានដើម្បីចាប់ ផ្តើម ការចរចារសន្តិភាពឡើងវិញ។​ប្រតិកម្មនេះរបស់ប៉ាឡេស្ទីនត្រូវបានធ្វើឡើងក្នុង ថ្ងៃដដែល ក្រោយពីទីក្រុង   Tel Aviv ប្រកាសធ្វើស្របច្បាប់ដល់លំនៅដ្ឋានចំនួន៣​នៅតំបន់ត្រើយខាងលិចរួមមាន Bruchin Rechelim នឹង  Sansana  ។លំនៅដ្ឋានទាំង៣​ នេះ​ត្រូវបានបង្កើតឡើងតាំងពីបណ្តាឆ្នាំទី​៩០​នៃសតវត្សទី​២០​។ក៏ប៉ុន្តែ ដល់ឥឡូវនេះ​ ប្រជាជនប៉ាឡេស្ទីនប្រឆាំងជំទាស់អ៊ីស្រាអែល(រូបថត៖ Internet) មណ្ឌលទាំង៣​នេះនៅតែមិនទាន់បានអ៊ីស្រាអែលផ្តល់បែបបទស្របច្បាប់ឡើយ៕