បារាំង-អ៊ីតាលីប្រឆាំងជំទាស់គោលនយោបាយត្បិតត្បៀតរបស់ EU
25/06/2014 10:32
(VOVworld) – នាថ្ងៃទី ២៤ មិថុនា ប្រធានាធិបតីបារាំង លោក Francois Hollande និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានឡើងសម្លេងប្រឆាំងជំទាស់គោល នយោបាយត្បិតត្បៀតរបស់សហភាពអឺរ៉ុប (EU) ដែលកំពុងរារាំងកំណើនសេដ្ឋកិច្ច របសប្លុកទាំងមូល។

បារាំង-អ៊ីតាលីប្រឆាំងជំទាស់គោលនយោបាយត្បិតត្បៀតរបស់ EU (Image: VNA) (VOVworld) – នាថ្ងៃទី ២៤ មិថុនា ប្រធានាធិបតីបារាំង លោក Francois Hollande និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi បានឡើងសម្លេងប្រឆាំងជំទាស់គោល នយោបាយត្បិតត្បៀតរបស់សហភាពអឺរ៉ុប (EU) ដែលកំពុងរារាំងកំណើនសេដ្ឋកិច្ច របសប្លុកទាំងមូល។ ក្នុងសំបុត្រដែលត្រូវបានផ្ញើរដល់ប្រធានក្រុមប្រឹក្សា EU លោក Herman Van Rompuy ប្រធានាធិបតីបារាំងបានចាត់ទុកថា៖ ត្រូវពិភាក្សាជ្រាលជ្រៅ ជាងដើម្បីឆ្ពោះទៅគោលនយោបាយហិរញ្ញវត្ថុតុល្យភាពមួយក្នុងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone)។ ក្រៅពីនោះ លោក Hollande ក៏បាននាំចេញការផ្តើមគំនិតថា៖ បណ្ដាការ កំណត់អំពីថវិការត្រូវអនុវត្តតាមទិសមានផលប្រយោជន៍សំរាប់ការវិនិយោគនិង ការងារធ្វើ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានអំពាវនាវឲ្យអឺរ៉ុប ផ្លាស់ប្តូរថ្មីរបៀបទាក់ទងផ្ទាល់ជាមួយបញ្ហាកំណើនសេដ្ឋកិច្ចក្នុងកាលៈទេសៈខឿន សេដ្ឋកិច្ចរបស់ EU ត្រូវស្តារឡើងវិញ៕
Related





