VOV WorldVOV World
បារាំងនិងបែលហ្ស៊ីកជំរុញខ្លាំងយុទ្ធនាការបោសសម្អាតពួកភេរវករ
24/11/2015 08:26
(VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា មេបញ្ជាការប៉ូលីស បារាំង Michel Cadot បាន ឲ្យដឹងថា កម្លាំងសន្តិសុខនៃ ប្រទេសនេះបានដំណើរការឆែកឆៅជិត៣រយកន្លែង នៅ តំបន់ជាច្រើននៅរដ្ឋធានីប៉ារីសកាលពីកើតមាន ឡើងការវាយប្រហារភេរវកម្មដ៏ បង្ហូរឈាមនាថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ។
កងទ័ពនិងប៉ូលីសបែលហ្ស៊ីកនៅតែកំពុងយាមល្បាតទាំងយប់ទាំងថ្ងៃនៅរាជធានីព្រុចសែល (រូបថត៖AFP) (VOVworld) - នាថ្ងៃទី២៣ វិច្ឆិកា មេបញ្ជាការប៉ូលីសបារាំង Michel Cadot បានឲ្យដឹង ថា កម្លាំងសន្តិសុខនៃប្រទេសនេះបានដំណើរការឆែកឆៅជិត៣រយកន្លែងនៅតំបន់ ជាច្រើននៅរដ្ឋធានីប៉ារីសកាលពីកើតមានឡើងការវាយប្រហារភេរវកម្មដ៏បង្ហូរ ឈាមនាថ្ងៃទី១៣ វិច្ឆិកា កន្លងទៅ។នាថ្ងៃដដែល មន្រ្តីគយមួយនាក់ ត្រូវមុខសញ្ញា ប្រដាប់អាវុធបាញ់សម្លាប់នៅក្នុងយុទ្ធនាការប្រឆាំងការរត់ពន្ធសព្វាវុធរបស់កម្លាំង គយបារាំងនៅទីក្រុង Toulon ភាគខាងជើងបារាំង។ ទាក់ទិនដល់ការប្រយុទ្ធប្រឆាំងភេរវកម្មដែរ ក្នុងយុទ្ធនាការប្រមាញ់ថ្មីបំផុតប៉ូលីស បែលហ្ស៊ីកបានចាប់ឃាត់ខ្លួនបន្ថែមជនសង្ស័យជាភេរវករចំនួន៥នាក់។មុននោះ១ ថ្ងៃ ប៉ូលីសនៃប្រទេសនេះបានដំណើរការយុទ្ធនាការវាយឆ្មក់ប្រឆាំង ភេរវកម្មនៅ រាជធានីព្រុចសែលទាំងមូលនិងទីក្រុងមួយចំនួនផ្សេងទៀត ហើយចាប់ឃាត់ខ្លួន មុខសញ្ញាចំនួន១៦នាក់ប៉ុន្តែមិនទាន់រកឃើញអាវុធ គ្រឿងផ្ទុះ ក៏ដូចជាមុខសញ្ញា ឈ្មោះ Salah Abdeslam ដែលជាមេគំនិតមួយនាក់ក្នុង ចំណោមមេគំនិតក្នុងការវាយ ប្រហារភេរវកម្មនាយប់ថ្ងៃទី១៣ វិច្ឆិកា នៅទីក្រុង ប៉ារីសនៅឡើយ៕