VOV WorldVOV World
បារាំងនិងអាល្លឺម៉ង់ចូលរួមកងកំលាំងប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី
16/12/2015 08:17
(VOVworld) – នាថ្ងៃទី​១៥ ធ្នូ ក្រសួងការពារជាតិបារាំង បានប្រកាសថា៖ កងទ័ព ជើងអាកាសនៃប្រទេសនេះ បានប្រើប្រាស់ជាលើកដំបូងបណ្ដាកាំជ្រួចបាញ់រំលង ទ្វីប Scalp ដើម្បីវាយប្រហារទៅលើទីតាំងនៃអង្គការ រដ្ឋឥស្លាមស្វ័យ ប្រកាស (IS) នៅអ៊ីរ៉ាក់។
បារាំងនិងអាល្លឺម៉ង់ចូលរួមកងកំលាំងប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី
បារាំងនិងអាល្លឺម៉ង់ចូលរួមកងកំលាំងប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី (Image: VNA) (VOVworld) – នាថ្ងៃទី​១៥ ធ្នូ ក្រសួងការពារជាតិបារាំងបានប្រកាសថា៖  កងទ័ព ជើងអាកាសនៃប្រទេសនេះបានប្រើប្រាស់ជាលើកដំបូងបណ្ដា កាំជ្រួចបាញ់រំលងទ្វីប Scalp ដើម្បីវាយប្រហារទៅលើទីតាំងនៃអង្គការរដ្ឋ ឥស្លាមស្វ័យ ប្រកាស (IS) នៅអ៊ីរ៉ាក់។ តាមសេចក្តីប្រកាសការវាយប្រហារ នេះរបស់បារាំង មានការចូលរួមរបស់យន្តហោះចំបាំងរាប់សិបគ្រឿងដែល ត្រូវបានប្រដាប់កាំជ្រួចបាញ់រំលងទ្វីបនិងគ្រាប់បែកនឹងត្រូវបានបាញ់ពី សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និង Jordan។ បណ្ដាយន្តហោះចំបាំង នេះបានវាយប្រហារទៅលើអាគារនៅ  Al-Qaim ភាគខាងលិចអ៊ីរ៉ាក់ដែល ជាទីតាំងមានមូលដ្ឋានហ្វឹកហាត់​និងឃ្លាំងភស្តុភាររបស់ IS។ ទាក់ទិនដល់ សកម្មភាពប្រឆាំង  IS  នាយប់ថ្ងៃទី ១៥​ធ្នូ ព្រឹកព្រលឹមថ្ងៃទី​ ១៦ ធ្នូ កងទ័ព សហព័ន្ធអាល្លឺម៉ង់បានជួយឧបត្ថម្ភជាផ្លូវការបណ្ដាការវាយប្រហារតាម ផ្លូវអាកាសដឹកនាំដោយអាមេរិក​ប្រឆាំង IS នៅស៊ីរី។ មុននោះ រដ្ឋសភា អាល្លឺម៉ង់បានអនុម័តលើភារកិច្ចបញ្ជូនយន្តហោះចារកម្ម Tornado ចំនួន ៦ គ្រឿង យន្តហោះផ្តល់ឥទ្ធនៈមួយគ្រឿងនិងទាហានចំនួន ១២០០ នាក់ទៅស៊ីរី៕ 

More