បារាំងបានកំណត់អត្តសញ្ញាណដៃដល់ដែលបង្កការបាញ់ប្រហារ
08/01/2015 09:00
(VOVworld) –ប៉ូលីសបារាំងបានកំណត់អត្តសញ្ញាណ ជនប្រដាប់អាវុធ ចំនួន ៣ នាក់ដែលបានដំណើការ បាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob នាថ្ងៃទី ៧ មករា។

បារាំងបានកំណត់អត្តសញ្ញាណដៃដល់ដែលបង្កការបាញ់ប្រហារ (Image: VNA) (VOVworld) –ប៉ូលីសបារាំងបានកំណត់អត្តសញ្ញាណជនប្រដាប់អាវុធ ចំនួន ៣ នាក់ដែលបានដំណើការបាញ់ប្រហារទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob នាថ្ងៃទី ៧ មករា។ ក្នុងនោះ ជនប្រដាប់អាវុធចំនួន ២ នាក់គឺភាតរៈ Said Kouachi និង Cherif Kouachi ជាបងប្អូននឹងគ្នាដែលជាពលរដ្ឋបារាំង។ ជនប្រដាប់អាវុធទី ៣ គឺ Hamyd Mourad មិនទាន់កំណត់សញ្ជាតិណាមួយឡើយ។ បណ្ដាជនប្រដាប់ អាវុធពោលខាងលើត្រូវបានសង្ស័យទាក់ទិនដល់បណ្តាញភេវរកម្មនៅ Yemen ។ Cherif Kouachi ត្រូវបានកាត់ទោស ១៨ ខែក្នុងពន្ធនាគារដោយបទល្មើសជួយ ឧបត្ថម្ភភេវរកម្ម។ ក្នុងបទថ្លែងសន្ទរៈកថាលើកាណាល់ទូរទេស្សន៍ នាយប់ថ្ងៃទី ៧ មករា ប្រធានាធិបតីបារាំងលោក Francois Hollande បានប្រកាសពិធីកាន់ទុក្ខ ជាតិក្នុងរយៈពេល ៣ ថ្ងៃដើម្បីកាន់ទុក្ខជនរងគ្រោះដែលត្រូវស្លាប់ក្នុងការបាញ់ កាំភ្លើង។ ប្រធានាធិបតី Hollande បានសម្តែង ការសោកស្តាយដ៏ជ្រាលជ្រៅចំពោះ ការខូចខាត់ដ៏ធំធេងនេះ ព្រមទាំង ប្រកាសនឹងមិនអរ់ឱនបណ្ដាអ្នកបណ្ដាលឡើង រឿងហេតុនេះឡើយ។ លោក Hollande ក៏បានអំពាវនាវឲ្យប្រជាជនបារាំងសាមគ្គី ភាពដើម្បីការពារខឿនសេរីភាពនិងប្រឆាំងរាល់អំពើហឹង្សាដ៏ សាហាវ។ មុននេះ នៅកិច្ចប្រជុំជាបន្ទាន់គណៈរដ្ឋមន្ត្រីនៅវិមាន Elysee រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បារាំង លោក Bernard Cazeneuve បានសន្យាការពារប្រជាជនបារាំងនៅ កំរិតខ្ពស់ បំផុតបន្ទាប់ពីការវាយប្រហារភេវរកម្មពោលខាងលើកើតមានឡើង។ ស្ថានភាពព្រមាន សន្តិសុខខ្ពស់បំផុតត្រូវបានអនុវត្តនៅរដ្ឋធានីប៉ារីស។ ក្នុងពេល នោះ នាយប់ថ្ងៃទី ៧ មករា ជនបារាំងចំនួនជាង ១ សែននាក់បានដំណើការដង្ហែរ ក្បួនសំដៅសម្តែងចំណងសាមគ្គីភាពជាមួយបណ្ដាអ្នកយកព័ត៌មាននៃទស្សនាវដ្ដី Charlie Hebdob ព្រមទាំង ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេវរកម្ម បង្ហូរឈាមនេះ។ សហគមន៍អន្តរជាតិក៏បានបរិហាទោសខ្លាំងការបាញ់កាំភ្លើងពោលខាងលើដែរ។ សេចក្តីថ្លែងការនៃក្រុមប្រឹក្សារសន្តិសុខ អ.ស.ប. បានថ្កោលទោសរាល់អំពើភេវរកម្ម។ ប្រធានក្រុមប្រឹក្សារសហភាពអឺរ៉ុប លោក Donald Tusk បានអះអាងថា៖ ការប្រយុទ្ធ ប្រឆាំងនឹងភេវរកម្មត្រូវជំរុញខ្លាំងថែមទៀត។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសថា៖ វ៉ាស៊ីនតោននឹងផ្តល់រាល់ជំនួយចាំបាច់ដើម្បី ជំនុំជំរះភេវរករចំពោះមុខច្បាប់។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត ប្រទេសជិតខាងនានា ដូចជា អ៊ីតាលី អាល្លឺម៉ង់ និងអង់គ្លេសក៏បានបង្កើនសន្តិសុខក្នុងបណ្ដាទីក្រុងធំៗ ថែមទៀត។ តាមប្រភពព័ត៌មានថ្មីបំផុតបានឲ្យដឹងថា៖ ជនសង្ស័យមួយក្នុងចំណោមជនសង្ស័យ ដំណើការបាញ់កាំភ្លើងដ៏បង្ហូរឈាមទៅលើទីស្នាក់ការទស្សនាវដ្ដី Charlie Hebdob នៅ រដ្ឋធានីប៉ារីស បារាំង Hamyd Mourad បានសុំចូលសារភាព នារាត្រីថ្ងៃទី ៧ មករា (ព្រឹកថ្ងៃទី ៨ មករា តាមម៉ោងវៀតណាម)។ នាបច្ចុប្បន្ន Mourad កំពុងចាប់ឃុំខ្លួនដើម្បី ធ្វើការស៊ើបពិនិត្យ។ ប៉ូលីសបារាំងក៏បានប្រកាសបទបញ្ជាដេញតាមចាប់ជនសង្ស័យ ចំនួន ២ នាក់ផ្សេងៗទៀត ផងដែរ៕
Related





