បារាំងប្រគល់វ៉ាក់សាំង Astra Zeneca ចំនួន ៦៧០ ០០០ ដូសជូនវៀតណាម
13/08/2021 08:40
(VOVWORLD) - វៀតណាមគឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានបារាំងជួយឧបត្ថម្ភវ៉ាក់សាំងជាបន្ទាន់ក្នុងដំណាក់កាលនេះ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron (រូបថត៖ TTXVN) នៅថ្ងៃទី ១២ ខែសីហា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសនៅលើបណ្តាញសង្គម Twitter ថា បារាំងបានសម្រេចចិត្តចែករំលែក វ៉ាក់សាំង Astra Zeneca ចំនួន ៦៧០ ០០០ ដូសជូនវៀតណាមតាមរយៈយន្តការ Covax ។ ស្ថានទូតបារាំងប្រចាំនៅទីក្រុងហាណូយបានឲ្យដឹងថា តាមផែនការចំនួនវ៉ាក់សាំងទាំងនេះនឹងត្រូវបានប្រគល់ជូនវៀតណាមក្នុងរយៈពេលឆាប់ៗខាងមុខ ពោលគឺនៅចុងខែសីហា និងដើមខែកញ្ញា ដើម្បីបម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម។នៅតំបន់អាស៊ី វៀតណាមគឺជាប្រទេសទី ២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ដែលត្រូវបានបារាំងជួយឧបត្ថម្ភវ៉ាក់សាំងជាបន្ទាន់ក្នុងដំណាក់កាលនេះផងដែរ៕
Related





.jpg)
