VOV WorldVOV World
បារាំងអះអាងនូវគោលនយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់ខ្លួន
03/08/2013 08:25
រដ្ឋមន្រ្តីការបរទេសបារាំងលោក​Laurent Fabius បានអះអាងនូវគោលនយោបាយ ឆ្ពោះទៅទ្វីបអាស៊ីរបស់ខ្លួន។
បារាំងអះអាងនូវគោលនយោបាយឆ្ពោះទៅទ្វីបអាស៊ីរបស់ខ្លួន
                  រដ្ឋមន្រ្តីការបរទេសបារាំង លោកLaurent Fabius (រូបថត​VNA) Vovworld-ក្នុងឱកាសដពណើទស្សនកិច្ចនៅឥណ្ឌូនេស៊ីនាថ្ងៃទី២សីហា រដ្ឋមន្រ្តី ការបរទេសបារាំងលោក​Laurent Fabius បានមានការជួបសំណេះសំណាលនៅ ទីស្នាក់ការលេខាធិការដ្ឋានASEANក្នុងនោះលោកបាន អះអាងនូវគោលនយោ បាយឆ្ពោះទៅទ្វីបអាស៊ីរបស់បារាំង។លោកអោយដឹងថែមទៀតថា៖អាទិភាព១ ក្នុងគោលនយោបាយកិច្ចការបរទេសគឺផ្សារភ្ជាប់ជាមួយ ASEANជាដំណាងអោយ ការខិតខំប្រឹងប្រែងកសាងតំបន់១សន្តិភាព ស្ថិរភាព  សហប្រតិបត្តិការ​អភិវឌ្ឍន៍ និងសម្បូរុងរឿង។ លោក​Laurent Fabiusចាត់ទុកថា៖តំបន់អាស៊ី ប៉ាស៊ីហ្វិក​នឹងក្លាយ ទៅជាមជ្ឈមណ្ឌល១ក្នុងសតវត្សរ៍ទី១ជាពិតប្រាកដ។បារាំងបង្វែរយុទ្ឋសាស្រ្ត ការទូតទៅទ្វីបអាស៊ីដោយឈរលើស្មារតីសកម្មរួមជំណែកយ៉ងសកម្មក្នុង សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់៕