បារាំងដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនឆ្ពោះទៅសន្តិភាព
04/06/2016 08:39
(VOVworld) – នៅសន្និសីទអន្តរជាតិស្វែងរកវិធានការ ចាប់ផ្តើមឡើងវិញការចរចារសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស របស់បារាំង នាថ្ងៃទី ៣ មិថុនា ប្រធានាធិបតីបារាំង លោក Francois Hollande បានដាស់តឿនអ៊ីស្រាអែល និងប៉ាឡេ ស្ទីនត្រូវនាំចេញចម្រើសដោយភាពក្លាហាន ដើម្បីឆ្ពោះទៅសន្តិភាព។

បារាំងដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនឆ្ពោះទៅសន្តិភាព (Image: VNA) (VOVworld) – នៅសន្និសីទអន្តរជាតិស្វែងរកវិធានការចាប់ផ្តើមឡើងវិញការចរចារ សន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីសរបស់ បារាំង នាថ្ងៃទី ៣ មិថុនា ប្រធានាធិបតីបារាំង លោក Francois Hollande បានដាស់ តឿនអ៊ីស្រាអែលនិងប៉ាឡេ ស្ទីនត្រូវនាំចេញចម្រើសដោយភាពក្លាហានដើម្បីឆ្ពោះ ទៅសន្តិភាព។ ថ្លែងមតិចំពោះមុខតំណាងរបស់ប្រទេសចំនួន ២៥ និង អ.ស.ប. សហភាពអឺរ៉ុប (EU) និងសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Hollande បានសង្កត់ធ្ងន់ ថា៖ ការពិភាក្សាអំពីលក្ខ័ណសំរាប់កិច្ចព្រមព្រៀងនិរន្តរភាពរវាងអ៊ីស្រាអែលនិង ប៉ាឡេស្ទីនគប្បីគិតដល់ស្ថានភាពក្នុងតំបន់ទាំងមូល។ ការផ្តើមគំនិតរបស់បារាំង ត្រូវបាននាំចេញនាខែមករាកន្លងទៅដោយមិនទាន់ទទួលបានការបោះជំហាន ណាមួយឡើយគិតតាំងពីពេលការផ្តើមគំនិតសន្តិភាពរបស់អាមេរិកទទួលបរា ជ័យនាខែមេសាឆ្នាំ ២០១៤ មក។ រដ្ឋអំណាចប៉ាឡេស្ទីនគាំទ្រការផ្តើមគំនិតរបស់ បារាំងក្នុងពេលនោះអ៊ីស្រាអែលបេដិសេធហើយចាត់ទុកថា៖សន្តិភាពគ្រាន់តែ ទទួលបានតាមរយៈការចរចារជាផ្ទាល់ តែប៉ុណ្ណោះ៕
Related
More




