VOV WorldVOV World
ប៉ាស្ទ័រអាមេរិកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជំនឿសាសនារបស់វៀតណាម
14/09/2016 08:19
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិកនោះ ក្រុមការងារនៃគណៈ កម្មាធិការសាសនារដ្ឋាភិបាលវៀតណាមដឹកនាំ
ប៉ាស្ទ័រអាមេរិកវាយតម្លៃខ្ពស់ចំពោះគោលនយោបាយជំនឿសាសនារបស់វៀតណាម
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិកនោះ ក្រុមការងារនៃ គណៈ កម្មាធិការសាសនារដ្ឋាភិបាលវៀតណាមដឹកនាំដោយអនុប្រធានគណៈ កម្មាធិការ លោក Bui Thanh Ha បានរៀបចំសន្និសីទជាមួយតំណាងមន្ត្រីសាសនា អាមេរិក ដោយស្តីពីស្ថានភាពសាសនា សមិទ្ធិផល ក៏ដូចជាគោលនយោបាយ សាសនានៅវៀត ណាម។ នៅក្នុងសន្និសីទនេះ លោក Bui Thanh Ha បានឆ្លើយ សំនួរមួយចំនួនរបស់ តំណាងអាមេរិក។         “យើងខ្ញុំបានរៀបចំសន្និសីទមួយចំនួនសំដៅផ្លាស់ប្តូរមតិជាមួយអង្គការ សាសនា អាមេរិកក៏ដូចជាគណៈកម្មាធិការសេរីភាពសាសនានៃក្រសូងការបរ ទេសនិងសមាជិក សភាអាមេរិកមួយចំនួនទៀតផង។ ប្រការនេះនឹងជួយបក ស្រាយនូវមន្ទិលសង្ស័យ ទាក់ ទិនដល់បញ្ហាសេរីភាពសាសនានៅវៀតណាម។​ តាមរយៈការផ្លាស់ប្តូរមតិនោះ ខ្ញុំបាន ដឹងថា មានតំណាងខ្លះបានស្តាប់ព័ត៌មា នេះជាលើកដំបូង​ ហើយតាមរយៈមតិរបស់ តំណាងមកពីបណ្តាសាសនានោះ ខ្ញុំគិតថា ពួកគាត់នឹងយល់ដឹងត្រឹមត្រូវអំពីបញ្ហា សាសនានៅវៀតណាម”។ ទិដ្ឋភាពនៃសន្និសីទ         លោក​ Bob Robert ប៉ាស្ទ័រជាន់ខ្ពស់របស់សមាគមសាសនា Northwood ដោយ មានព្រះវិហារជាង១៣០លើទូទាំងប្រទេសអាមេរិកបានអះអាងថា៖         “សាសនាទាំងអស់នៅវៀតណាមកំពុងមានការអភិវឌ្ឍន៍។ ខ្ញុំឃើញថា រដ្ឋាភិ បាលវៀតណាមកំពុងបង្ករលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋ បានអនុវត្ត សាសនារបស់ខ្លួន។​ខ្ញុំសញ្ជឹងកិតថា បច្ចុប្បន្នកម្មច្បាប់ទាក់ទិននឹង សាសនាគឺសំខាន់ ណាស់ ហើយខ្ញុំក៏កិតថា សេចក្តីព្រាងច្បាប់ជំនឿសាសនា របស់វៀតណាមជាការបោះ ជំហានសកម្មមួយនិងចំទិសដៅ”៕