VOV WorldVOV World
បាតុកម្មនៅបណ្តាខេត្តនៅភាគខាងកើតរបស់អ៊ុយក្រែនសំដៅទាមទាការបោះប្រជាមតិ
09/03/2014 09:03
(VOVworld)-នាថ្ងៃទី៨មិនា មនុស្សចំនួន៣ពាន់នាក់ បានប្រលផ្តុំធ្វើបាតុកម្មនៅ​ទីលាន Lenin ក្នុងទីក្រុង Donetsk
បាតុកម្មនៅបណ្តាខេត្តនៅភាគខាងកើតរបស់អ៊ុយក្រែនសំដៅទាមទាការបោះប្រជាមតិ
បាតុករគាំទ្ររុស្ស៊ីនៅ Crimea (រូបថតៈ AP ) (VOVworld)-នាថ្ងៃទី៨មិនា មនុស្សចំនួន៣ពាន់នាក់បាប្រមូឡផ្តុំធ្វើបាតុកម្មនៅ​ ទីលាន Lenin ក្នុងទីក្រុង Donetsk សំដៅទាមទារការបោះប្រជាមតិអំពីបែបបទ តំបន់ Donbass។ បាតុករទាំងនេះមកពីកងកម្លាំងនយោបាយនិងអង្គការសង្គម ខុសពីគ្នា ក្នុងនោះមានគណៈបក្សកុម្មុយនិស្ត ចលនាសង្គម “រណសិរ្សភាគខាង កើត”ជាដើម។ បាតុករមួយចំនួនបានកាន់ទង់ជាតិរុស្ស៊ី។ ក្នុងចំនួនបាតុករមាន Pavel Gubarev ជាមេដឹកនាំរបស់អង្គការសង្គម “កងឈ្លប់Donbass”។ មុននោះ ជនមួយនាក់នេះត្រូវចាប់ឃុំខ្លួនរយៈពេល២ខែពីបទផ្តួលរលំរដ្ឋអំណាចដោយ អំពើហឹង្សា។ មុននោះ សំណើររៀបចំបោះប្រជាមតិត្រូវបាន Gubarev នាំចេញ ដោយលើកឡើងថា ប្រជាជនខេត្ត Donetsk ត្រូវតែបញ្ចេញមតិដែរថាពួកគេចង ដឹងថា តំបន់នេះស្ថិតក្នុងទឹកដីអ៊ុយក្រែនឬរុស្ស៊ី៕