បាតុករនៅអ៊ុយក្រែនពឹងរុស្ស៊ីជួយឧបត្ថម្ភ
21/04/2014 08:23
Vovworld-បាតុករដែលកំពុងទន្ទ្រានកាន់កាប់ទីក្រុង Slavyansk នៅភាគខាងកើតអ៊ុយក្រែននាថ្ងៃទី២០មេសា បានអំពាវនាវរុស្ស៊ីបញ្ជូនកំលាំងរក្សាសន្តិភាពនៅទីនេះ

ការបាញ់កាំភ្លើងដែលធ្វើឲ្យសេនាជន៣នាក់និងជនប្រដាប់អាវុធ១នាក់ត្រូវស្លាប់។ (AFP) Vovworld-បាតុករដែលកំពុងទន្ទ្រានកាន់កាប់ទីក្រុង Slavyansk នៅភាគខាង កើតអ៊ុយក្រែននាថ្ងៃទី២០មេសា បានអំពាវនាវរុស្ស៊ីបញ្ជូនកំលាំងរក្សាសន្តិភាព នៅទីនេះ ទន្ទឹមនឹងនោះប្រកាសបទបំរាមគោចរណ៍ក្នុងទីក្រុងបន្ទាប់ពីកើតមាន ឡើងការបាញ់កាំភ្លើងដែលធ្វើឲ្យសេនាជន៣នាក់និងជនប្រដាប់អាវុធ១នាក់ត្រូវ ស្លាប់។ មេដឹកនាំបាតុកម្មដំបន់លោក Vyatcheslav Ponomarev បានថ្លែងជាមួយ មជ្ឈដ្ឋានសារព័ត៌មានថា លោកស្នើរប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin គិតគូរ លទ្ធភាពបញ្ជូនបុគ្គលិករក្សាសន្តិភាពមកការពារប្រជាជន Slavyansk ចំពោះមុខ សញ្ញាហ្វាស៊ីស។ មុននោះប៉ុន្មានម៉ោង បណ្ដាជនវាយប្រហារដោយមិនទាន់ ដឹងកេរ៌្តឈ្មោះបានបាញ់កាំភ្លើងទៅលើកំលាំងសេនាជន បង្ខំគេត្រូវបាញ់តបតវិញ នៅកន្លែងមួយឆ្ងាយពីទីក្រុង Slavyansk ១៨គីឡូម៉ែត្រទៅប៉ែកខាងលិច។ នេះជា ករណីហឹង្សាដើមដំបូងគិតតាំងពីការចរចារចតុភាគីរវាងសហភាពអឺរ៉ុប រុស្ស៊ី អាមេរិកនិងអ៊ុយក្រែនទទួលបានកិច្ចព្រមព្រៀងបន្ធូស្រាលភាពតានតឹង៕
Related
More




