បាតុករថៃបញ្ឈប់ការហ៊ុំព័ទមណ្ឌលចុះឈ្មោះជាបេក្ខជនបោះឆ្នោត
25/12/2013 11:57
Vovworld-នាថ្ងៃទី២៤ធ្នូ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃបានផ្អាកការបិទផ្លូវចូលទៅកាន់ទីតាំងសម្រាប់ចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនាថ្ងៃទី២គុម្ភះឆ្នាំ២០១៤។

នាយករដ្ឋមន្ត្រីថៃលោកស្រី Yingluk Shinawatra (AFP) Vovworld-នាថ្ងៃទី២៤ធ្នូ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃបានផ្អាកការបិទ ផ្លូវចូលទៅកាន់ទីតាំងសម្រាប់ចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតនាថ្ងៃទី ២គុម្ភះឆ្នាំ២០១៤។ ប៉ុន្តែគេបានប្រកាសនឹងបន្តប្រឆាំងនាយករដ្ឋមន្ត្រីលោកស្រី Yingluk Shinawatra និងបណ្ដាលឧបសក្តសំរាប់ការបោះឆ្នោតដែលថ្នាក់ដឹកនាំស្ត្រី រូបនេះត្រូវបានចាត់ទុកនឹងដណ្ដើមបានជ័យជំនះ។ ភាពទាល់ច្រកក្នុងការបោះឆ្នោតបានអូសបន្លាយបន្ទាប់ពីថ្ងៃទី២៣ធ្នូ ទីតាំង សំរាប់ចុះឈ្មោះបេក្ខជនចូលរួមការបោះឆ្នោតត្រូវបានបើកនៅកីឡាដ្ឋានមួយនៅ រដ្ឋធានីបាំងកក។ តាមការកំណត់ បន្ទាប់ពីទទួលបញ្ជីរាយនាមបេក្ខជន គណៈ កម្មាធិការរៀបចំការបោះឆ្នោតនឹងត្រួតពិនិត្យនិងរៀបចំការបោះឆ្នោតប្រជែង សម្លេងគាំទ្រ។ ប៉ុន្តែបណ្ដាគណបក្សមិនអាចចូលកន្លែងបោះឆ្នោតដើម្បីសំរេច សំណុំបែបបទនេះដោយសារបាតុករបានហ៊ុំព័ទទីតាំងសំរាប់ចុះឈ្មោះជាបេក្ខជន ចូលរួមការបោះឆ្នោត៕
Related
More




