បែឡារូសជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម
18/06/2014 08:31
(VOVworld) - លោក Vitaly Busko បានអះអាងថា បែឡារូសជានិច្ចកាលយក់ចតិ្តទុកដាក់ដល់ទំនាក់ទំនង សហប្រតិបតិ្តការជាមួយវៀតណាម និងមានគោល បំណងថា នាពេលខាងមុខ ភាគីទាំង២បន្តជំរុញទំនាក់ ទំនងមិត្តភាពទ្វេភាគីថែមទៀត។

អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son នៅជំនួបសន្ទនាជាមួយលោក Vitaly Busko (រូបថត៖TTXVN) (VOVworld) - នាថ្ងៃទី១៧ មិថុនា នៅជំនួបសន្ទនាជាមួយលោក Vitaly Busko ប្រធាន គណៈកម្មាធិការកិច្ចការបរទេសសភាជាន់ទាបបែឡារូស និងជាប្រធានក្រុមសមាជិក សភាមិត្តភាពបែឡារូសវ-វៀតណាម ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាមលោក Huynh Ngoc Son បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្តការ លើគ្រប់វិស័យជាមួយបែឡារូស។លោក Huynh Ngoc Son ស្នើរភាគីទាំង២បង្កើនការ ផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ យកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការរវាងបណ្ដា គណៈកម្មការឯកទេស ក៏ដូចជាក្រុមសមាជិកសភាមិត្តភាពទាំង២ អនុវត្តខ្លឹមសារ នៃកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ដែលបានចុះហត្ថលេខាដោយថ្នាក់ដឹកនាំរដ្ឋសភា នៃប្រទេសទាំង២។លោក Vitaly Busko បានអះអាងថា បែឡារូសជានិច្ចកាលយក់ចតិ្ត ទុកដាក់ដល់ទំនាក់ទំនងកិច្ចសហប្រតិបតិ្តការជាមួយវៀតណាម និងមានគោល បំណងថា នាពេលខាងមុខ ភាគីទាំង២បន្តជំរុញទំនាក់ទំនងមិត្តភាពទ្វេភាគីថែម ទៀត។ ស្ដីអំពីសភាពការណ៍លើសមុទ្រខាងកើត លោក Vitaly Busko សង្កត់ធ្ងន់ថា បែឡារូស គាំទ្រទស្សនៈរបស់វៀតណាមក្នុងការដោះស្រាយភាពតានតឹងលើសមុទ្រខាងកើត ដោយ សន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕
Related





