VOV WorldVOV World
បេក្ខជនមួយរូបទៀតសម្រេចដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០១៦
04/02/2016 08:32
(VOVworld) – នាថ្ងៃទី ៣ កុម្ភៈ បេក្ខជននៃគណៈបក្ស សាធារណៈរដ្ឋលោក Rand Paul បានប្រកាសបញ្ចប់ យុទ្ធនាការចលនាសម្លេងគាំទ្រក្រោយរយៈពេល ២ ថ្ងៃនៃការបោះឆ្នោតដំបូងក្នុងការរត់ប្រណាំងនៅសេត វិមានឆ្នាំ ២០១៦ នៅរដ្ឋ Iowa ភាគកណ្ដាលប៉ែកខាង លិចប្រទេសនេះ។
បេក្ខជនមួយរូបទៀតសម្រេចដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០១៦
បេក្ខជនមួយរូបទៀតសម្រេចដកខ្លួនចេញពីការបោះឆ្នោតប្រធានាធិបតីអាមេរិក ២០១៦ (Image: VNA) (VOVworld) – នាថ្ងៃទី ៣ កុម្ភៈ បេក្ខជននៃគណៈបក្សសាធារណៈរដ្ឋលោក Rand Paul បានប្រកាសបញ្ចប់យុទ្ធនាការចលនាសម្លេងគាំទ្រក្រោយរយៈ ពេល ២ ថ្ងៃនៃការបោះឆ្នោតដំបូងក្នុងការរត់ប្រណាំងនៅសេតវិមានឆ្នាំ ២០១៦ នៅរដ្ឋ Iowa ភាគកណ្ដាលប៉ែកខាងលិចប្រទេសនេះ។ មុននោះ តាមលទ្ធផលជាផ្លូវការដែលបានប្រកាសនាថ្ងៃទី ២ កុម្ភៈ ក្នុងការបោះ ឆ្នោតដំបូងនៅរដ្ឋ Iowa សំដៅស្វែងរក បេក្ខជនចូលរួមការបោះឆ្នោតប្រធា នាធិបតីអាមេរិករបស់គណៈបក្សសាធារណៈ រដ្ឋ លោក Rand Paul ឈរ លំដាប់ថ្នាក់ទី ៥​ ដោយមានសម្លេងគាំទ្រចំនួន ៤,៥%។ រដ្ឋ Iowa គឺជាទី កន្លែងប្រព្រឹត្តទៅការបោះឆ្នោតក្នុងគណៈបក្សដំបូង រីឯ រដ្ឋ New Hampshire នឹងរៀបចំឡើងការបោះឆ្នោតទូទៅជាលើកដំបូង។ ទោះបីជាមានសម្លេង គាំទ្រមិនច្រើនក្តី ប៉ុន្តែ រដ្ឋទាំងនេះមានឥទ្ធិពលយ៉ាងខ្លាំងចំពោះនិន្នាការ បោះឆ្នោតក្នុងទូទាំងប្រទេសអាមេរិក៕