បេសកជនពិសេសនៃ អ.ស.ប. និង AL បានទៅកាន់រដ្ឋធានី Damascus របស់ស៊ីរី
28/10/2013 11:03
(VOVworld) - រដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា៖ បេសកជន ពិសេសនៃ អ.ស.ប. និងសម្ព័ន្ធភាពអារ៉ាប (AL) លោក Lakhdar Brahimi បានទៅកាន់រដ្ឋធានី Damascus របស់ ស៊ីរី នាថ្ងៃទី ២៨ តុលា។

បេសកជនពិសេសនៃ អ.ស.ប. និងសម្ព័ន្ធភាពអារ៉ាប (AL) លោក Lakhdar Brahimi (Image: Vietnamplus) (VOVworld) - រដ្ឋាភិបាលស៊ីរីបានឲ្យដឹងថា៖ បេសកជនពិសេសនៃ អ.ស.ប. និង សម្ព័ន្ធភាពអារ៉ាប (AL) លោក Lakhdar Brahimi បានទៅកាន់រដ្ឋធានី Damascus របស់ ស៊ីរី នាថ្ងៃទី ២៨ តុលា។ នេះគឺជាចំណែកមួយក្នុងដំណើរទស្សនកិច្ចនៅតំបន់មជ្ឈឹម បូរព៌ាររបស់លោក Brahimi ដោយមានគោលដៅស្វែង រកការគាំទ្រចំពោះការចរចារ សន្តិភាពទីក្រុង Geneva លើកទី ២ តាមការផ្តើម គំនិតរបស់អាមេរិកនិងរុស្ស៊ី។ លោក Brahimi បានពិភាក្សាអំពីការត្រៀមរៀបចំសំរាប់សន្និសីទអន្តរជាតិអំពីស៊ីរីលើកទី ២ ដែលគ្រោងប្រព្រឹត្តទៅនាខែ វិច្ឆិការ ខាងមុខនៅស្វីស។ បេសកជនពិសេសនេះ កំពុងខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីតំណាងនៃរដ្ឋាភិបាលស៊ីរីនិងភាគី ប្រឆាំងនៅប្រទេសនេះចូលរួមសន្និសីទពោលខាងលើ។ ប៉ុន្តែ មុនពេលដំណើរ ទស្សនកិច្ចរបស់លោក Brahimi ក្រុមឥស្លាមប៉ះបោនៅស៊ីរីបានប្រកាសប្រឆាំងយ៉ាង ខ្លាំងក្លាសន្និសីទទីក្រុង Geneva លើកទី ២៕
Related






