ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប.
20/08/2015 10:41
(VOVworld) - ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ ដើម្បីខ័ណ្ឌសីមាបោះ បង្គលកំណត់ព្រំដែនជាមួយ វៀតណាមដូចគ្នានឹងផែនទីរបស់ អ.ស.ប.។
ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាជាមួយវៀតណាមដូចគ្នានឹងផែទីរបស់ អ.ស.ប. (Image: VNA) (VOVworld) - ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ដើម្បីខ័ណ្ឌសីមាបោះ បង្គលកំណត់ព្រំដែនជាមួយវៀតណាមដូចគ្នានឹងផែនទីរបស់ អ.ស.ប.។ នេះ គឺជាលទ្ធផលនៃការផ្ទៀងផ្ទាត់ផែនទីកម្ពុជាដែលគណៈកម្មាធិការសម្របសម្រួល ការងារទទួលនិងផ្ទៀងផ្ទាត់ផែនទីរបស់រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំនាព្រឹក ថ្ងៃទី ២០ សីហានៅរាជធានីភ្នំពេញ។ ក្នុងការផ្ទៀងផ្ទាត់នេះ មានការចរូលរួម របស់តំណាងនៃគណៈបក្សប្រជាជនកម្ពុជាកាន់អំណាចគណៈបក្សសង្គ្រោះជាតិ ប្រឆាំងនិងគណៈបក្ស FUNCIPEC រួមជាមួយតំណាងនៃព្រឹទ្ធសភា រដ្ឋសភា កម្ពុជានិងមជ្ឈដ្ឋានសារព័ត៌មានអន្តរជាតិ ជាដើម។ នាថ្ងៃដដែល ប្រធានស្តីទី បណ្ណាល័យ អ.ស.ប. លោកស្រី Mereani Keleti Vakasika បានប្រគល់ផែនទី កម្ពុជាមាត្រដ្ឋាន ១/១០០០០០ ដែលត្រូវបានរក្សារនៅ អ.ស.ប. ពីឆ្នាំ ១៩៦៤ ដល់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា លោក ហោ ណាំហុង។ រដ្ឋមន្ត្រីជាន់ខ្ពស់និងជាប្រធាន គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុងបានសង្កត់ធ្ងន់ថា៖ ផែនទីកម្ពុជារបស់ អ.ស.ប. មិនខុសប្លែក ពីផែន ទីដែលគណៈកម្មាធិ ការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនកម្ពុជា- វៀតណាមបាននិងកំពុងប្រើប្រាស់នេះឡើយ។ ថ្លែងមតិបន្ទាប់ពីពិធីប្រគល់ ទទួល លោក ហោ ណាំហុង បានអះអាងថា៖ ការត្រួតពិនិត្យផែនទីប្រកប ដោយភាព ត្រឹមត្រូវនេះនឹងធ្វើឲ្យមនុស្សគ្រប់រូបទាំងអស់នឹងនរចិត្តនិងជឿ ជាក់ទៅនឹង ការទទួលខុសត្រូវនិងស្មរតីធ្វើការដើម្បីផលប្រយោជន៍របស់ រាជរដ្ឋាភិបាលកម្ពុជា។ អ្នកនាំពាក្យក្រសួងការបរទេសរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ផៃ ស៊ីផន បានឲ្យដឹងថា៖ នេះគឺជាសកម្មភាពចុងក្រោយរបស់រាជ រដ្ឋាភិបាលកម្ពុជាដើម្បី បង្ហាញនូវភាពត្រឹមត្រូវតម្លាភាពអំពីដំណើរការចរចារ ខ័ណ្ឌសីមាខ្សែព្រំដែន ជាមួយវៀតណាម។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល កម្ពុជានឹងដាក់ទណ្ឌកម្មតាម ច្បាប់ទៅលើរាល់អំពីក្លែងក្លាយឯកសារស្តីពី បញ្ហាព្រំដែន ផងដែ៕
Related
More




