VOV WorldVOV World
ផ្លាស់ប្ដូរមនសិការរបស់ពិភពលោកអំពីការដោះស្រាយវិបត្តិមនុស្សធម៌
23/05/2016 07:20
(VOVworld) - ចំពោះមុខការពិតថា មនុស្សចំនួន៦០ លាននាក់លើពិភពលោកត្រូវជម្លៀសចេញពីផ្ទះនិង ១២៥លាននាក់ត្រូវការការពារនិងជំនួយឧបត្ថម្ភ មនុស្សធម៌នោះ តំណាងទាំងអស់សុទ្ធតែចាត់ទុកថា គប្បីធ្វើសកម្មភាពដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ហើយនេះជាកិច្ចការបន្ទាន់៕
ផ្លាស់ប្ដូរមនសិការរបស់ពិភពលោកអំពីការដោះស្រាយវិបត្តិមនុស្សធម៌
(VOVworld) - នាថ្ងៃទី២៣ ឧសភា បណ្ដាថ្នាក់ដឹកនាំនិងអង្គការជួយសង្គ្រោះលើ ពិភពលោកបានអញ្ជើញចូលរួមសន្និសីទកំពូលមនុស្សធម៌ពិភពលោកលើកដំបូង ក្រោមកាគាំពាររបស់អ.ស.បនៅទីក្រុង Istanbul ប្រទេសទួរគី។ក្នុងរយៈពេល២ថ្ងៃ ប្រព្រឹត្តទៅសន្និសីទនេះ ប្រមុខរដ្ឋ អ្នកដឹកនាំរដ្ឋាភិបាលនិងតំណាងជាច្រើននៃអង្គ ការក្រៅរដ្ឋាភិបាលលើពិភពលោកបានពិភាគ្សាដើម្បីទទួលបានការ រីកចំរើនជាក់ ស្ដែងក្នុងបញ្ហាមនុស្សធម៌។ចំពោះមុខការពិតថា មនុស្សចំនួន៦០ លាននាក់លើ ពិភពលោកត្រូវជម្លៀសចេញពីផ្ទះនិង១២៥លាននាក់ត្រូវការការពារនិងជំនួយ ឧបត្ថម្ភមនុស្សធម៌នោះ តំណាងទាំងអស់សុទ្ធតែចាត់ទុកថា គប្បីធ្វើសកម្មភាព ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ហើយនេះជាកិច្ចការបន្ទាន់៕

More