VOV WorldVOV World
ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤
08/04/2014 07:01
(VOVworld) – ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% និងតំលៃប្រាក នាំចេញទទួលបាន ២៣% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤ បើប្រៀបនឹងគោលដៅ​កំណើននាំចេញដែលរដ្ឋសភាបានដាក់ចេញ។
ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤
ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% និងតំលៃប្រាក នាំចេញទទួលបាន ២៣% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤ (Image: Vietnam+) (VOVworld) – ផលិតកម្មឧស្សាហកម្មទទួលបានកំណើន ៥.២% និងតំលៃប្រាក នាំចេញទទួលបាន ២៣% ក្នុងមាត្រាទី ១ ឆ្នាំ ២០១៤ បើប្រៀបនឹងគោលដៅ​កំណើននាំចេញដែលរដ្ឋសភាបានដាក់ចេញ។នេះគឺជាចំណុចលេចធ្លោដែលត្រូវ បាននាំចេញក្នុងសន្និសីទកាសែតរបស់ក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាម នារសៀលថ្ងៃទី ៧ មេសា នៅទីក្រុងហាណូយ។ តាមរបាយកាណ៍របស់ក្រសួង ឧស្សាហពាណិជ្ជកម្មបានឲ្យដឹងថា៖ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ផ្នែកតម្បាញ់​ កាត់ដេរ ស្បែកជើង មានសញ្ញាស្តាឡើងវិញនិងមានកំណើនបើប្រៀបនឹងឆ្នាំ ២០១៣។ គិតដល់មាត្រីទី ១ ឆ្នាំ ២០១៤ តំលៃប្រាក់នាំចេញនៃមុខទំនិញចំនួន ១០ ទទួលបានជាង ១ ពាន់លានដុល្លាអាមេរិក។ ទាក់ទិនដល់សានភាព កសិផលត្រូវកកស្ទះនៅច្រកទ្វាព្រំដែន Tan Thanh ខេត្ត Lang Son (ភាគខាង ជើងវៀតណាម) នាពេលថ្មីៗនេះ តំណាងក្រសួងឧស្សាហពាណិជ្ជកម្មបានឲ្យ ដឹង ថា៖ ក្រសួងនឹងសហការជាមួយបណ្ដាខេត្តដើម្បីសម្របសម្រួលទំនិញ ព្រមទាំង បង្កើនការជួបចរចារជាមួយភាគីចិនដើម្បីមានគោលនយោបាយ សមស្របនឹង អជីវករនៃប្រទេសទាំង ២ ផងដែរ៕

More