ផ្សារទំនើបដើមដំបូងសំរាប់ជនចាស់ជរាបានបើក។
14/05/2012 08:22
VOV- “ផ្សារទំនើបលោកតាលោកយាយ” ជាផ្សារ ទំនើបដើមដំបូងសំរាប់ជនចាស់ជរាវៀតណាមត្រូវ បានក្រុមហ៊ុនភាគហ៊ុន STD អន្តរជាតិបានបើកនា ថ្ងៃទី១៣ឧសភានៅអាស័យដ្ឋានលេខ៦៥វិថី Son Tay ហាណូយ។

“ផ្សារទំនើបលោកតាលោកយាយ” ជាផ្សារទំនើបដើមដំបូងសំរាប់ជនចាស់ជរាវៀតណាម VOV- “ផ្សារទំនើបលោកតាលោកយាយ” ជាផ្សារទំនើបដើមដំបូងសំរាប់ជន ចាស់ជរាវៀតណាមត្រូវបានក្រុមហ៊ុនភាគហ៊ុន STD អន្តរជាតិបានបើកនា ថ្ងៃទី១៣ឧសភានៅអាស័យដ្ឋានលេខ៦៥វិថី Son Tay ហាណូយ។ ព្រឹត្តិការណ៍ នេះកាន់តែមានអត្ថន័យពីព្រោះថ្ងៃអាទិត្យទី២របស់ខែឧសភាជារៀងរាល់ឆ្នាំ ជាទិវារបស់អ្នកម្តាយ។ ឆ្នាំនេះទិវារបស់អ្នកម្តាយគឺថ្ងៃទី១៣ឧសភា។ “ផ្សារទំនើប លោកតាលោកយាយ” មានមុខទំនិញដ៏សម្បូរបែបប្រមូលផ្តុំទៅលើក្រុមទំនិញ បច្ចេកវិទ្យាម្ហូបអាហារ សំភារសុខាភិបាលជាដើម បាននាំចូលពីអាមេរិក រុស្ស៊ី កូរ៉េខាងត្បូងនិងទំនិញវៀតណាមគុណភាពខ្ពស់។ លោក Nguyen Nhat Truong នាយកផ្សារទំនើបលោកតាលោកយាយបានឲ្យដឹងថា៖ “ផ្សារទំនើបលោកតាលោកយាយជារូបសណ្ឋានដ៏ថ្មីនៅវៀតណាម។ ចំណុច ខ្លាំងរបស់“ផ្សារទំនើបលោកតាលោកយាយ”គឺមានបច្ចេកវិទ្យាទំនើបទិញ ទំនិញតាមរយៈ camera។ ជនចាស់ជរាអាចនឹងនៅផ្ទះកំម៉ងទំនិញតាមរយៈ បណ្ដាញ់ Internet មិនត្រូវការមកដល់ផ្សារទេ។ មកនឹងផ្សារទំនើបលោកតា លោកយាយ អតិថិជនត្រូវបានផ្គត់ផ្គង់សេវាកម្មថែទាំពិគ្រោះសុខភាពពិនិត្យ ព្យាបាលជំងឺនៅផ្ទះទៀតផង៕”
Related





