VOV WorldVOV World
ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិនបានប្រារព្ធឡើងនៅខេត្តឡាវកាយ
14/11/2013 08:36
(VOVworld)-ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម- ចិននៅឡាវកាយ ជាផ្សារណាត់ជាប្រចាំឆ្នាំដែលត្រូវបាន រៀបចំឡើងសំដៅជំរុញកិច្ចសហប្រតិបតិ្តការ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរវាងខេត្តឡាវកាយនិងបណ្ដាខេត្ត ក្រុងរបស់ វៀតណាមជាមួយខេត្ត Yunnan (ចិន)។
ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិនបានប្រារព្ធឡើងនៅខេត្តឡាវកាយ
ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិនឆ្នាំ២០១៣មានស្តង់ទំនិញចំនួន ជាង៧០០ស្តង់ ជាមួយបណ្ដាប្រភេទទំនិញដ៏សម្បូរបែប (រូបថត៖ nhandan.com.vn) (VOVworld)-ផ្សារណាត់ពាណិជ្ចកម្មអន្តរជាតិវៀតណាម-ចិននៅឡាវកាយជាផ្សារ ណាត់​ ជាប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងសំដៅជំរុញកិច្ចសហប្រតិបតិ្តការ ការ អភិវឌ្ឍន៍សេដ្ឋកិច្ចរវាងខេត្តឡាវកាយនិងបណ្ដាខេត្ត ក្រុងរបស់វៀតណាមជាមួយ ខេត្ត Yunnan (ចិន)។ថ្លែងមតិនៅពិធីបើកផ្សារណាត់នាយប់ថ្ងៃទី១៣​ វិច្ឆិកានេះ លោក Nguyen Thanh Duong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តឡាវកាយ បានឧ្យដឹង ថា៖ ផ្សារណាត់ឆ្នាំនេះមានស្តង់ទំនិញចំនួនជាង៧០០ស្តង់​ ក្នុងនោះមានស្តង់ចំនួន ៥០០របស់វៀតណាម និងស្តង់ចំនួន២០០របស់បណ្ដាអង្គភាពអាជីវកម្ម ដែលមក ពីខេត្ត Yunnan Nanning និងទីក្រុងShenzhen របស់ចិន។មុខទំនិញជាច្រើនត្រូវបាននាំ យកមកផ្សារណាត់លើកនេះដូចជា កសិផល​ រុក្ខាផល មច្ឆាជលផលរបស់បណ្ដា ដំបន់នៃវៀតណាម និងម៉ាស៊ីន សម្ភារៈអេឡិចត្រូនិកទំនិញសិប្បកម្មវិចិត្រសិល្បៈ របស់បណ្ដាអង្គភាពអាជីវកម្មចិនទៀតផង។ មុននោះ នារសៀលថ្ងៃទី១៣ វិច្ឆិកា​ ថា្នក់ដឹកនាំរបស់ខេត្តឡាវកាយនិង Yunnan បានពិភាគ្សាអំពីកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនដូចជា ពាណិជ្ជក្មនិងវិនិ យោគ គមនាគមន៍ដឹកជញ្ជូន សហប្រតិបតិ្តការកសាងដំបន់សេដ្ឋកិច្ចព្រំដែន៕