VOV WorldVOV World
ផ្សារណាត់អាស៊ាន-ចិនឆ្នាំ២០១៣បានប្រារព្ធឡើងនៅទីក្រុង Nanning ចិន។
03/09/2013 11:15
VOV-ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទ​កំពូល​អំពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើកទី១០បានប្រារព្ធឡើងនា​ព្រឹក​ថ្ងៃទី៣កញ្ញានៅទីក្រុង Nanning ខេត្ត Guang Xi ចិន។
ផ្សារណាត់អាស៊ាន-ចិនឆ្នាំ២០១៣បានប្រារព្ធឡើងនៅទីក្រុង Nanning ចិន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ថ្លែងមតិនៅពិធីបើក (VOV)         VOV-ជាមួយប្រធានបទ “អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការដំបន់៖ ឱកាសថ្មី កំលាំង​ចលករថ្មីនិងដំណាក់កាលថ្មី” ផ្សារណាត់អាស៊ាន-ចិននិងសន្និសីទ​កំពូល​អំពីពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើកទី១០បានប្រារព្ធឡើងនា​ព្រឹក​ថ្ងៃទី ៣កញ្ញានៅទីក្រុង Nanning ខេត្ត Guang Xi ចិន។         ថ្លែងមតិនៅពិធីបើក នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានអះអាងថា ជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប្រទេសជិតខាងអាស៊ានជាអាទិភាព​មួយក្នុងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ចិន។ ចិនជានិច្ចកាល​គាំទ្រ​អាស៊ានមួយអភិវឌ្ឍន៍រឹងមាំដើម្បីសន្តិភាពស្ថិរភាពនិងសម្បូររុងរឿងក្នុងដំបន់។ ជា​មួយចំណុចចាប់ផ្ដើមថ្មី ភាគីទាំងពីរត្រូវរកឃើញនូវការលោតផ្លោកយុទ្ធសាស្ត្រ ធ្វើ​ឲ្យស៊ីជម្រៅជាងកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នាលើមូលដ្ឋាន​ បង្កើនទំនុកទុកចិត្ត លើកកំពស់សមត្ថភាពសហប្រតិបត្តិការ​ជំរុញទំនាក់ទំនង ដៃគូ​យុទ្ធសាស្ត្រអាស៊ាន-ចិនដណ្ដើមបានសមិទ្ធិដ៏ធំធេងជាងទៀត។         ក្នុងសន្ទរកថានៅពីធីបើកនេះ​នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានអះអាងថា​វៀតណាមកំពុងរួមជាមួយប្រទេសអាស៊ាននានា​កសាង​សហគមន៍អាស៊ាននិងម្ចាស់ការសកម្មចូលរួមក្នុងដំណើរការសមាហរណកម្ម ដំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖         “យើងខ្ញុំជានិច្ចកាលគាំទ្រនិងយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបត្តិការ អាស៊ាន ចិន​ ព្រមទាំងជឿជាក់ថា ក្របខ័ណ្ឌនេះកិច្ចសហប្រតិបត្តិការនេះនឹង រួមចំណែកជម្រុញប្រសិទ្ធភាព ទំនាក់ ទំនងទ្វេភាគីវៀតណាម-ចិន។ រដ្ឋាភិបាល វៀតណាមជានិច្ចកាលលើកទឹកចិត្ត និងបង្ករាល់ លក្ខណៈងាយស្រួលដើម្បី អង្គភាពអាជីវកម្មចិននិងអាស៊ានអភិវឌ្ឍន៌កិច្ចសហ ប្រតិបត្តិការធ្វើអាជីវកម្ម និងវិនិយោគនៅវៀតណាម។ យើងខ្ញុំក៏គាំទ្រការស្រាវ ជ្រាវ ផ្លាស់ប្តូរដើម្បី លើកកំពស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងចិន ឲ្យសមស្រប ជាមួយផលប្រយោជន៌រួមរបស់គាគីនីមួយៗ។”         នាពេលរសៀល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានចាកចេញពី ខេត្ត Nan Ning ខេត្ត Guangxi ចិន បញ្ចប់ដំណើទស្សនកិច្ចនិងចូលរួមផ្សារណាត់តាំង ពិព័រ អាសានចិន និង សន្និសីទកំពូលស្តីពីពាណិជ្ជកម្មនិងវិនិយោគអាស៊ានចិន លើក​ទី១០ប្រកបដោយជោគជ័យ៕