VOV WorldVOV World
ផ្ដល់អាទិភាពនិងប្រមូលផ្ដុំប្រភពកម្លាំងសំរាប់ការងារកសាងច្បាប់
28/07/2015 10:15
(VOVworld) - ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និងថ្ងៃទី ២៨ កក្កដា នៅទីស្ដីការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតី សម័យ ប្រជុំជំនាញរបស់រដ្ឋាភិបាលអំពីការកសាង ច្បាប់។
ផ្ដល់អាទិភាពនិងប្រមូលផ្ដុំប្រភពកម្លាំងសំរាប់ការងារកសាងច្បាប់
(រូបថត៖nguyentandung.org) (VOVworld) - ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី២៧និងថ្ងៃទី២៨ កក្កដា នៅទីស្ដីការរដ្ឋាភិ បាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានធ្វើអធិបតីសម័យប្រជុំ ជំនាញរបស់រដ្ឋាភិបាលអំពីការកសាងច្បាប់។នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានសំណូមពរឲ្យសមាជិករដ្ឋាភិបាលនានាផ្ដល់អាទិភាពនិងប្រមូលផ្ដុំប្រភព កម្លាំងដើម្បីជំនះពុះពារស្ថានភាពយឺតយ៉ាវក្នុងការកសាងនិងផ្សព្វផ្សាយយ៉ាងឯក សារណែនាំការអនុវត្តច្បាប់។ “ដំបូងបង្អស់គឺរដ្ឋមន្រ្តីនានា ចាំបាច់ត្រូវយកចិត្តទុកដាក់ដល់ការផ្សព្វផ្សាយច្បាប់ ដោយសារនេះជាការងារសំខាន់ពិសេស។ខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុង  រយៈពេលឆមាសទី២ឆ្នាំនេះ យើងជំនះពុះពារបានស្ថានភាពយឺតយ៉ាវ។ទី២គឺ ត្រូវបង្កើនកិច្ចសហការរវាងក្រសួងនានាជាមួយគ្នាទៅវិញទៅមក។ចំពោះរាល់ សារាចរណ៍ របបណាដែលមានការជំពាក់ជំពិននាយករដ្ឋមន្រ្តីនិងរដ្ឋាភិបាល ត្រៀមខ្លួនជាស្រេចជួបពិភាគ្សាដោយផ្ទាល់ជាមួយបណ្ដាក្រសួង”៕