បិទបញ្ចប់សន្និសីទគណៈកម្មាធិការកណ្ដាលគណៈបក្សកាន់អំណាចកម្ពុជា
19/12/2016 08:16
(VOVworld) - សន្និសីទលើកទី៤០របស់គណៈកម្មា ធិការកណ្ដាលនីតិកាលទី៥គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានបិទបញ្ចប់នារសៀលថ្ងៃទី១៨ ធ្នូ ក្រោយរយៈពេល២ថ្ងៃប្រជុំក្រោមអធិបតីភាពរបស់ ប្រធានគណៈបក្សសម្ដេច ហ៊ុន សែននិងប្រធានកិត្តិយសសម្ដេច ហេង សំរិន។

ប្រធានគណៈបក្ស CPP សម្ដេច ហ៊ុន សែន ចាកចេញពីសន្និសីទក្រោយពីពិធីបញ្ចប់ (រូបថត៖vietnamplus) (VOVworld) - សន្និសីទលើកទី៤០របស់គណៈកម្មាធិការកណ្ដាលនីតិកាលទី៥ គណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចបានបិទបញ្ចប់នារសៀលថ្ងៃទី១៨ ធ្នូ ក្រោយរយៈពេល២ថ្ងៃប្រជុំក្រោមអធិបតីភាពរបស់ប្រធានគណៈបក្សសម្ដេច ហ៊ុន សែននិងប្រធានកិត្តិយសសម្ដេច ហេង សំរិន។នេះត្រូវបានចាត់ទុកថា ជាសន្និសីទ បើកទូលាយរបស់ CPP សំដៅត្រៀមរៀបចំឲ្យការបោះឆ្នោតថ្នាក់ឃុំសង្កាត់នៅ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧។សេចក្ដីជូនដំណឹងសារ ព័ត៌មាននៃសន្និសីទឲ្យដឹងថា សន្និសីទលើកនេះបានអនុម័តលើ សេចក្ដីសំរេចចិត្ត រួមមាន១៣ចំណុច ក្នុងនោះសង្កត់ធ្ងន់ទៅលើស្ថានភាពនៅ កម្ពុជានិងសកម្មភាព របស់ CPP ក្នុងឆ្នាំ២០១៦ ហើយនាំចេញទិសដៅ ភារកិច្ច សំរាប់ឆ្នាំ២០១៧។ សេចក្ដីសំរេចចិត្តបានវាយតំលៃថា ស្ថានភាពនយោបាយនៅកម្ពុជានាពេល កន្លង ទៅកាន់តែមានស្ថិរភាពហើយអភិវឌ្ឍន៍ប្រកបដោយភាពល្អប្រសើរ ដោយ ឈរលើស្មារតីបង្រួបបង្រួមនិងសហប្រតិបតិ្តការរវាងគ្រប់កម្លាំងក្នុងសង្គម ជាពិ សេសគឺ កិច្ចសហប្រតិបតិ្តការរវាងគណៈបក្សធំៗក្នុងរដ្ឋសភារួមមាន CPP និង គណៈបក្ស សង្គ្រោះជាតិកម្ពុជា (CNRP)៕
Related





