VOV WorldVOV World
បក្ស រដ្ឋបន្តយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយចំពោះអ្នកមានគុណូបការះ
18/09/2017 10:24
(VOVWORLD) -នាព្រឹកថ្ងៃទី១៨កញ្ញា បានប្រព្រឹត្តទៅសន្និសីទអនុវត្តសារាចរលេខ ១៤ របស់គណៈលេខាមជ្ឈឹមបក្ស និងបូកសរុបសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី(ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី ២៧ កក្កដាឆ្នាំ២០១៧)។
បក្ស រដ្ឋបន្តយកចិត្តទុកដាក់ដោះស្រាយគោលនយោបាយចំពោះអ្នកមានគុណូបការះ  នាព្រឹកថ្ងៃទី១៨កញ្ញា បានប្រព្រឹត្តទៅសន្និសីទអនុវត្តសារាចរលេខ១៤ របស់គណៈលេខាមជ្ឈឹមបក្ស និងបូកសរុបសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាយុទ្ធជនពិការ យុទ្ធជនពលី(ថ្ងៃទី២៧កក្កដាឆ្នាំ១៩៤៧-ថ្ងៃទី ២៧ កក្កដាឆ្នាំ២០១៧)។         ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកសរសើរគ្រប់ក្រសួង  ស្ថាប័ន  តំបន់ អង្គភាពនិងប្រជាជនបានរួមកម្លាំងកាយចិត្ត រៀបចំនិងអនុវត្តសកម្មភាពពោពេញទៅដោយអត្ថន័យជាច្រើន រំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី(ថ្ងៃទី២៧កក្កដា)។ ឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា៖ត្រូវប្រមូលផ្តុំដោះស្រាយបញ្ហានៅសេសសល់ចំពោះជនមានគុណូបការះ បង្កើនការងារជួយឧបត្ថម្ភគ្រួសារគោលនយោបាយ និងអ្នកមានគុណូបការះផងដែរ៕