បក្សកុម្មុយនីស្តវៀតណាមនិងគណះបក្សពលករម៉ិចស៊ិកបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
06/07/2013 08:38
(VOV)_គណះប្រតិភូ នៃគណះកម្មាធិការឃោសនាអប់រំមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម ដឹកនាំ ដោយ អនុប្រធានគណះកម្មាធិការអចិន្ត្រៃយ៍ លោក Vu Huy Hoang បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ិចស៊ិក

(VOV)_គណះប្រតិភូ នៃគណះកម្មាធិការឃោសនាអប់រំមជ្ឈឹមបក្ស កុម្មុយនីស្ត វៀត ណាម ដឹកនាំដោយ អនុប្រធានគណះកម្មាធិការអចិន្ត្រៃយ៍ លោក Vu Huy Hoang បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅម៉ិចស៊ិក ពីថ្ងៃទី ៣០ មិថុនា ដល់ថ្ងៃទី៤ កក្កដា តាមសេចក្ដីអញ្ជើញរបស់គណះបក្សពលករម៉ិចស៊ិក។ គោលដៅក្នុងដំណើរ ទៅបំ ពេញ ទស្សនកិច្ចលើកនេះគឺ ជំរុញទំនាក់ទំនងសហប្រតិបត្តិការនិងផ្លាស់ប្តូរ បទពិ សោធន៍ក្នុងការងារអប់រំ និងឃោសនា។ ក្នុងរយះពេលបំពេញទស្សនកិច្ចនៅទីនេះ លោក Vu Ngoc Hoang បានមានជំនួបសន្ទនាជាមួយ សមាជិកសភារដ្ឋ Iberto Anaya Gutiérez លេខាគណះបក្សពលករម៉ិចស៊ិក។ មុននេះ អនុប្រធានគណះកម្មាធិការអចិន្ត្រៃយ៍ លោក Vu Huy Hoang និងគណះ ប្រតិភូវៀតណាមបានមានជំនួបធ្វើការជាមួយ លោក Isy de la Luz Rivas ប្រធានគណះ កម្មាធិ ការសម្របសម្រួលសារព័ត៍មានសង្គម នៃគណះបក្សពលករ ម៉ិចស៊ិកផងដែរ៕
Related






