VOV WorldVOV World
បក្សកុម្មុយនិស្តវៀតណាមនិងបក្សក្មុយនិស្តឆែក-Moravaបង្កើនកិច្ចសហប្រតិបត្តិការ
05/02/2016 09:46
(VOVworld)-ក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦និងរំលឹកខួបលើក ទី៨៦ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣កុម្ភៈ
បក្សកុម្មុយនិស្តវៀតណាមនិងបក្សក្មុយនិស្តឆែក-Moravaបង្កើនកិច្ចសហប្រតិបត្តិការ
លោក Vojtech Filip អនុប្រធានសភាជាន់ ទាបនិង ជាប្រធានគណៈកម្មាធិការបក្សកុម្មុយនិស្តឆែក-Morava (KSCM) (VOVworld)-ក្នុងឱកាសបុណ្យតេតឆ្នាំវកអដ្ឋស័ក២០១៦និងរំលឹកខួបលើក ទី៨៦ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមថ្ងៃទី៣កុម្ភៈ អ្នកយកព័ត៌មានវៀត ណាមប្រចាំក្រុង Praha បានមានការផ្លាស់ប្តូរមតិជាមួយអនុប្រធានសភាជាន់ ទាបនិងជាប្រធានគណៈកម្មាធិការបក្សកុម្មុយនិស្តឆែក-Morava (KSCM) លោក Vojtech Filip និងប្រធានក្រុមសមាជិកសភាមិត្តភាពឆែក-វៀតណាម លោក Pavel Kovacik ។ នៅទីនេះ លោក Vojtech Filipបានជូនពរ បក្សក្មុម និស្តវៀតណាមបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាតបក្សលើក ទី១២ និងជូនពរលោក Nguyen Phu Trong ដែលបន្តកាន់ដំណែងជាអគ្គ លេខា បក្ស។ លោកFilipបានអះអាងថា បក្សកុម្មុយនិស្តវៀតណាមជាគំរូ សម្រាប់ KSCM សិក្សារៀនសូត្រតាម។ ក៏ក្នុងជំនួបនេះដែរ លោក Filip បាន សង្កត់ធ្ងន់ ថា សក្កានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេង ណាស់ព្រម ទាំងវាយតម្លៃខ្ពស់ចំពោះការឧស្សាហ៍ព្យាយាម ឈ្លាសវៃនិងធ្វើសមាហរណ កម្មល្អសម្របខ្លួនបានល្អចូលសង្គមឆែករបស់សហគមន៍ជនវៀតណាមនៅទី នេះ រួមទាំងជូនពរ ប្រទេសវៀតណាមទទួលបានការរីកចំរើនយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៦នេះ៕