បក្សរដ្ឋយកចិត្កទុកដាក់ជាពិសេសដល់ជនមានគុណូបការៈ
23/10/2013 08:29
(VOVworld) – ប្រធានគណៈកម្មាធិការរណសរ្សិមាតុភូមិ វៀតណាម លោក Nguyen Thien Nhan បានស្នើឲ្យសមាគម អតីតយុវជនស្ម័គ្រចិត្ត វៀតណាមគ្រប់ជាន់ថ្នាក់ត្រូវបង្កើន យ៉ាងជិតស្និតថែមទៀត

ប្រធានគណៈកម្មាធិការរណសរ្សិមាតុភូមិវៀតណាម លោក Nguyen Thien Nhan (Image: baodientu.chinhphu.vn) (VOVworld) – ក្នុងជំនួបធ្វើការជាមួយសមាគមអតីតយុវជនស្ម័គ្រចិត្ដវៀតណាម នារសៀលថ្ងៃទី ២២ តុលា ប្រធានគណៈកម្មាធិការរណសរ្សិមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានស្នើឲ្យសមាគមអតីតយុវជនស្ម័គ្រចិត្តវៀតណាម គ្រប់ជាន់ថ្នាក់ត្រូវបង្កើនយ៉ាងជិតស្និតថែមទៀតសំដៅជំរុញការអនុវត្តគោល នយោបាយសំរាប់ជនមានគុណូបការៈក្នុងត្រីមាសទី ១ ឆ្នាំ ២០១៤ យ៉ាង ឆាប់ៗ។ “ការផ្តួចផ្តើមគំនិតនៃរណសរ្សិមាតុភូមិនិងរដ្ឋាភិបាលឯកភាពអំពីការពិនិត្យមើល គោលនយោបាយសំរាប់ជនមានគុណូបការៈឡើងវិញគឺសមស្របនឹងតម្រូវការ។ ការពិនិត្យមើលឡើងវិញនេះនាំមកនូវជំនឿជឿជាក់សំរាប់ការអភិវឌ្ឍន៍ប្រទេស ជាតិ។ ដោយឈរលើមូលរដ្ឋាននេះ យើងខ្ញុំត្រូវប្តេជ្ញាអនុវត្តការផ្តួចផ្តើមគំនិតដ៏ ធំធេងសំរាប់ជនមានគុណូបការៈនោះ៕”
Related





