VOV WorldVOV World
បំភ្លឺច្បាស់ព័ត៌មានស្តីពីជនវៀតណាមត្រូវគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត Pskov
18/12/2016 08:56
(VOVworld)-បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន TASS ជូនដំណឹងថា មានជនវៀតណាមចំ នួន៥នាក់ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត Pskov នោះ
បំភ្លឺច្បាស់ព័ត៌មានស្តីពីជនវៀតណាមត្រូវគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត Pskov
(VOVworld)-បន្ទាប់ពីទីភ្នាក់ងារព័ត៌មាន TASS ជូនដំណឹងថា មានជនវៀតណាមចំ នួន៥នាក់ត្រូវស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្ត Pskov នោះ ស្ថានទូតវៀត ណាមប្រចាំនៅរុស្ស៊ីបានបញ្ជាណែនាំទាក់ទងផ្ទាល់ជាមួយសមាគមន៍ជនវៀតណាម  នៅខេត្ត Pskov ដើម្បីទទួលបានការសង្គ្រោះបន្ទាន់ជនរងគ្រោះ។ តាមលោក Vu Hoang Anh ប្រធានការិយាល័យកុងស៊ុលនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីថា ការកំណត់អត្តសញ្ញាប័ណ្ណរបស់ជនរងគ្រោះក៏ដូចជាជនរងរបួសកំពុងជួបការលំ បាក។ ប៉ុន្តែលោករូបនេះក៏បានសង្កត់ធ្ងន់ថា ស្ថាប័នកុងស៊ុលក៏ដូចជាស្ថានទូតវៀត  ណាមនឹងបំពេញបែបបទចាំបាច់ដើម្បីគាំពារពលរដ្ឋវៀតណាម។​ យោងតាម TASS ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅកណ្តាលអធ្រាត្រនៅវិថី Sankt- Peterburg  –Nevel។ តាមព័ត៌មានដំបូង គឺមានមនុស្សចំនួន៥នាក់ត្រូវស្លាប់ ដែលសុទ្ធតែជាជន វៀតណាម៕