បំផ្ទុកគ្រាប់បែកនៅទីក្រុង Volgograd រុស្ស៊ី គឺជាការវាយប្រហារភេវរកម្ម
22/10/2013 10:45
(VOVworld) – តាមលទ្ធផល នៃការស៊ើបអង្គេតដំបូង ការផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្ត bus ដែលបានកើត មាន ឡើងនៅទីក្រុង Volgograd ភាគខាងត្បូងរុស្ស៊ី គឺជាការវាយប្រហារភេវរកម្ម។

Naida Asiyalova - ជនល្មើសដំណើរការបំផ្ទុះគ្រាប់បែកនិងប្តីរបស់ខ្លួន Dmitry Shokolov (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ២១ តុលា នាយករងស្ថាប័នស៊ើបអង្គេតសហព័ន្ធរុស្ស៊ីទទួល បន្ទុកតំបន់ Volgograd លោក Valery Safonov បានឲ្យដឹងថា៖ តាមលទ្ធផល នៃការ ស៊ើបអង្គេតដំបូង ការផ្ទុះគ្រាប់បែកដាក់ក្នុងរថយន្ត bus ដែលបានកើតមានឡើង នៅទីក្រុង Volgograd ភាគខាងត្បូងរុស្ស៊ី គឺជាការវាយប្រហារភេវរកម្ម។ ជនល្មើស ដំណើរការបំផ្ទុះគ្រាប់បែកនេះគឺ Naida Asiyalova សមាជិកនៃក្រុមភេវរកម្មនៅសា ធារណៈរដ្ឋ Dagestan ចំណុះរុស្ស៊ី។ មនុស្សចំនួន ៦ នាក់ត្រូវ ស្លាប់និង ៣៧ នាក់ ទៀតរងរបួសក្នុងការវាយប្រហារដ៏បង្ហូរឈាមនេះ។ រដ្ឋអំណាចនៃខេត្ត Volgograd បានរឹតបន្តឹងរាល់វិធានការធានាសន្តិសុខក្នុងតំបន់ ព្រមទាំង ធ្វើការកាន់ទុកជនរង គ្រោះក្នុងរយៈពេល ៣ ថ្ងៃ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើការ រំលែកទុកដ៏ជ្រាលជ្រៅដល់បណ្ដាគ្រួសាររបស់ជនរងគ្រោះ ទន្ទឹមនឹងនោះ ស្នើឲ្យ ស្ថាប័នមានសមត្តកិច្ចជួយឧបត្ថម្ភខាងសម្ភារៈនិងស្មារតីសំរាប់ជនរងគ្រោះយ៉ាង ឆាប់ៗ។ សហគមន៍អន្តរជាតិបានថ្កោលទោសយ៉ាងខ្លាំង ក្លាចំពោះការវាយប្រហារ ដោយគ្រាប់បែកភេវរកម្មភ្លាមៗផងដែរ៕
Related






