បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន
16/06/2014 11:35
Vovworld-នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីបង្ហាញមុខកេហទំព័រអេលិចត្រូនិកកាសែត Thoi Dai ជាភាសាចិន

បង្ហាញមុខកេហទំព័រព័ត៌មានជាភាសាចិន (vietnamplus.vn) Vovworld-នាថ្ងៃទី១៦មិថុនានៅទីក្រុងហាណូយ ថ្លែងមតិនៅពិធីបង្ហាញ មុខកេហទំព័រអេលិចត្រូនិកកាសែត Thoi Dai ជាភាសាចិន ប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាមលោក Vu Xuan Hong បានឲ្យដឹងថា រហូតមកដល់ ពេលនេះ លើទូទាំងប្រទេសវៀតណាមបានមានកេហទំព័រអេលិចត្រូនិកជា ភាសាចិនរាប់សិបហើយ ប៉ុន្តែនេះជាលើកដំបូងដែលវៀតណាមមានកេហទំព័រ ជំនាញបង្ហាញនូវសម្លេងជាផ្លូវការរបស់ប្រជាជនវៀតណាមជាភាសានេះ។ បេសកកម្មនៃកេហទំព័រគឺជួយមិត្តភក្តិអន្តរជាតិនិងប្រជាជនលើពិភពលោក យល់ដ៏ត្រឹមត្រូវនិងគ្រប់គ្រាន់ជាងអំពីទឹកដីមនុស្សវៀតណាម ក៏ដូចជាគោល មាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋអំពីកិច្ចការផ្លាស់ប្តូរថ្មីសមាហរណកម្ម របស់វៀតណាមទៀតផង។ ក្នុងឱកាសនេះ លោក Le Quang Thien អគ្គនិពន្ធនាយកកាសែត Thoi Dai បានសង្កត់ធ្ងន់ថា កេហទំព័រជំនាញជាភាសាចិនជាកាណាល់កិច្ចការបរទេស ប្រជាជនដែលបញ្ជូន បំណងស្នេហាសន្តិភាពមិត្តភាពនិងឆ័ន្ទះការពារមាតុប្រទេស ក៏ដូចជាប្រពៃណីស្នេហាជាតិរបស់ប្រជាជនវៀតណាម។ កេហទំព័រជាភាសាចិននេះមានអាស័យដ្ឋាន Shidai.com.vn រឺ Shidai.vn។ បន្ទាប់ពីភាសាចិននាពេលខាងមុខ កេហទំព័រនឹងមានបន្ថែមកេហទំព័រជាភាសា អង់គ្លេសនិងបារាំងទៀតផង៕
Related
More




