VOV WorldVOV World
បង្កការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច
13/03/2015 10:52
កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋស(VOV)_ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នារសៀលថ្ងៃទី១៣ មិនា បណ្ដាសមាជិក សមាជិកាសភាបានដំណើការសួរដេញដោល រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក Giang Seo Phu ភាវៀតណាម
បង្កការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ជនរួមជាតិជាជនជាតិភាគតិច
កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម           (VOV)_ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត ណាម នារសៀលថ្ងៃទី១៣ មិនា បណ្ដាសមាជិក សមាជិកាសភាបានដំណើការ សួរដេញដោល រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក  Giang Seo Phu អំពីការអនុវត្តកម្មវិធីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម នៅបណ្ដាឃុំជួប ការលំបាកជាពិសេស តំបន់ជនរួមជាតិជាជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (កម្ម វិធី១៣៥) ​…លៗ           វាយតំលៃអំពីលទ្ធផលអនុវត្តកម្មវិធី ១៣៥ នាពេលកន្លងទៅ​លោក Giang  Seo Phu បានអះអាងថា៖ កម្មវិធីនេះទទួលលទ្ធផលសកម្មសំខាន់​ជាច្រើន​ ហើយ ប្រការនេះបានសហគមន៍អន្តរជាតិទទួលស្គាល់។ រួមជាមួយកម្មវិធីនេះ វៀត ណាមនៅលាតត្រដាងអនុវត្តកម្មវិធី គោលដៅផ្សេងៗទៀត ដើម្បីជំរុញខ្លាំង ការងារកាត់បន្ថយភាពក្រីក្រ។ ស្ដីពីបញ្ហានេះ លោក Giang Seo Phu បានអោយដឹងថា៖           “ ដំណោះស្រាយសំខាន់ នោះគឺត្រូវផ្លាស់ប្តូរវិធានការកសាង​ផែនការ។  ​សំដៅនាំមកនូវ​ប្រសិទ្ធិភាព ចៀសវាងស្ថានភាពជិះ​ជាន់​គ្នា។ ​គោលនយោបាយ ត្រូវផ្សាភ្ជាប់ជាមួយប្រភពហិរញ្ញវត្ថុ។” ស្តីពីការរៀបចំដីធ្លីស្នាក់នៅដីធ្លីផលិតកម្មសំរាប់ជនរួមជាតិជាជនជាតិភាគតិច អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Tran Thanh Nam បានឲ្យដឹងថា៖ “ស្តីអំពីការផ្តល់ជំនួយខាងដីធ្លីផលិតកម្ម យើងត្រូវដោះស្រាយនៅមូលដ្ឋាន។ ទី ២ គឺ ៖ យើងត្រូវត្រួតពិនិត្យឡើងវិញថវិការដីធ្លីនៅតំបន់នានា ជាពិសេសគឺដីធ្លីរបស់កសិ រុក្ខដ្ឋានដើម្បីកសាងបណ្ដាទីប្រជុំជន។ ទី ៣ គឺ៖ យើងត្រូវអនុវត្តកម្មវិធីនេះព្រមៗគ្នា ជាមួយបណ្ដាគំរោងការណ៍ដែលបានមាន។ នេះគឺជាវិធានការណ៍ស្នូលសំរាប់ទីកន្លែង ដែល មានអត្រាជនជាតិភាគតិចផ្លាស់ប្តូរទីកន្លែងរស់នៅខ្ពស់។” មុននោះ នាព្រឹកថ្ងៃទី ១៣ មិនា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបាន សួរដេញដោលប្រធានតុលាការប្រជាជនកំពូល លោក Truong Hoa Binh ស្តីអំពី ស្ថានភាពជំនុំជំរះខុសឆ្គងក្នុងការប្តឹងតវ៉ាព្រហ្មទ័ណ្ឌ។ ថ្លែងមតិសន្និដ្ឋានសម័យសួរ ដេញដោល ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung  បានសង្កត់ធ្ងន់ទៅ លើភារកចិច្ចស្នូលចំពោះវិស័យយុត្តិធម៌គឺ៖ ត្រូវកាត់បន្ថយស្ថានភាពជំនុំជំរះខុសឆ្គង និងសុក្រិដបណ្ដាយន្តការ។ ស្តីអំពីការងារជនរួមជាតិជាជនជាតិភាគតិច លោក Nguyen Sinh Hung  ស្នើរឲ្យប្រមូលផ្តុំអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតំបន់ ជនរួមជាតិជាជនជាតិភាគតិចឆ្នាំ ២០១៥៕   រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាម លោក Giang Seo Phu