VOV WorldVOV World
បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មវៀតណាមពេលវិនិយោគ ធ្វើអាជីវកម្មចូលអង់ហ្គូឡា
11/12/2013 08:13
(VOVworld)-ថ្លែងមតិនៅសិក្ខាសាលាពាណិជ្ជកម្មនិងវិនិ យោគវៀតណាម-អង់ហ្គូឡាក្រោមប្រធានបទ​ “រួមកម្លាំង រួមកម្លាំងច្រើនថែមទៀត” បានប្រារព្វ​ ឡើងនាថ្ងៃទី១០ធ្នូនៅទីក្រុងហាណូយ។
បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មវៀតណាមពេលវិនិយោគ ធ្វើអាជីវកម្មចូលអង់ហ្គូឡា
ទិដ្ឋភាពនៃសិក្ខាសាលាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អងើហ្គូឡា  (រូបថតៈdangcongsan.vn) (VOVworld)-ថ្លែងមតិនៅសិក្ខាសាលាពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អង់ហ្គូ ឡាក្រោមប្រធានបទ​ “រួមកម្លាំង រួមកម្លាំងច្រើនថែមទៀត” បានប្រារព្វ​ ឡើងនា ថ្ងៃទី១០ធ្នូនៅទីក្រុងហាណូយ។ ថ្លែងមតិនៅឱកាសនេះ ឯកអគ្គរដ្ឋទូតអង់ហ្គូឡា ប្រចាំនៅវៀត​ណាមលោក Joan Manuel Bernardo បានលើកឡើងវិស័យយុទ្ធ សាស្រ្តចំនួន ៩ ដែលកំពុងទាក់ទាញតុនវិនិយោគឯកជននៅក្នុងនិងក្រៅប្រទេស របស់អង់ហ្គូឡាក្នុងនោះ មានវិស័យ កសិកម្មនិងចិញ្ចឹម ឧស្សាហកម្មនិងជលផល អប់រំនិងសុខាភិបាលជាដើម។ នៅសិក្ខាសាលានេះដែរ  ដំណាងនានាបានផ្លាស់ ប្តូរ​ចែករំលែកព័ត៌មានអំពី ការធ្វើអាជីវកម្មវិនិយោគនៅអង់ហ្គូឡា។ឯអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអង់​ហ្គូឡាលោក Do Ba Khoa នឹងឯកអគ្គរដ្ឋទូតអង់ហ្គូឡា ប្រចាំនៅវៀតណាម Joan Manuel Bernardo បានអះអាងថា នឹងបង្កលក្ខណៈ ងាយស្រួលបំផុត អំពីបែបបទរដ្ឋបាល ដើម្បីរួមចំណែកជម្រុញកិច្ចសហប្រតិ បត្តិការវិនិយោគ​រវាងវៀតណាមនិងអង់ហ្គូឡា៕