បង្កលក្ខណៈងាយស្រួលដើម្បីបង្កើនទំហំពាណិជ្ជកម្មវៀតណាម-រុស្ស៊ីឡើង១៥ដល់២០ដង
02/12/2021 09:34
(VOVWORLD) - ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀល ថ្ងៃទី១ ខែធ្នូ (ម៉ោងតំបន់) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បាន ចូលរួមនិងថ្លែងសុន្ទរកថានៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-រុស្ស៊ី។

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញថ្លែងនៅកិច្ចសន្ទនាធុរកិច្ចវៀតណាម-សហព័ន្ធរុស្ស៊ី។ (រូបថត៖ VOV) នៅទីនេះ លោកប្រធានរដ្ឋវៀតណាមបានជូនដំណឹងដល់សហគ្រាសនៃប្រទេស ទាំងពីរអំពីលទ្ធផលដ៏ល្អប្រសើរនៃជំនួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Putin ដោយបានបើកខ្លឹមសារសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសគឺវិស័យសេដ្ឋ កិច្ចនិងពាណិជ្ជកម្ម។ វៀតណាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំទី៣ក្នុងប្លុក អាស៊ាន ហើយជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន១៥ ក្នុងនោះមាន កិច្ចព្រមព្រៀងជាច្រើនប្រកបដោយបទដ្ឋានខ្ពស់ ហេតុដូច្នេះ នៅពេលវិនិយោគចូល មកវៀតណាម សហគ្រាសរុស្ស៊ីនឹងមានឱកាសជ្រៀតចូលទីផ្សារដ៏ធំទូលំទូលាយ។ លោកប្រធានរដ្ឋចាត់ទុកថា រុស្ស៊ីមាន ផ្ទៃដីដ៏ធំល្វឹងល្វើយ ប៉ុន្តែ ការនាំចេញកសិ ផលត្រឹមតែសម្រេចបានទឹកប្រាក់ចំនួន៣០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំប៉ុណ្ណោះ ខណៈ ដែលការនាំចេញកសិផលរបស់វៀតណាមសម្រេចបានទឹកប្រាក់ចំនួន៤៥ពាន់លាន ដុល្លាអាមេរិកវិញ ដូច្នេះប្រទេសទាំងពីរអាចជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើវិស័យ នេះ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
Related
More




