VOV WorldVOV World
បង្កើនទំនាក់ទំនងវៀតណាម-អេហ្ស៊ីប
17/06/2014 08:34
(VOVworld) - ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ មិថុនា ឆ្នាំ ២០១៤ គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេស មជ្ឈឹមបក្សកុម្មុយនីសវៀតណាម ដឹកនាំដោយលោក Nguyen Tuan Phong អនុប្រធានគណៈកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបក្ស​ បានមានដំណើរបំពេញទស្សនកិច្ច ការងារនៅអេហ្ស៊ីប។
បង្កើនទំនាក់ទំនងវៀតណាម-អេហ្ស៊ីប
គណៈប្រតិភូ នៃគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីសវៀតណាម ក្នុងជំនួបប្រាស្រ័យជាមួយក្រសួងការបរទេសអេហ្ស៊ីប (VOVworld) - ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ មិថុនា ឆ្នាំ២០១៤ គណៈប្រតិភូនៃគណៈ កម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្សកុម្មុយនីសវៀតណាម ដឹកនាំដោយលោក Nguyen Tuan Phong អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមបក្ស​ បានមានដំណើរ បំពេញទស្សនកិច្ចការងារនៅអេហ្ស៊ីប។នៅជំនួបប្រាស្រ័យជាមួយក្រសួងការបរទេស អេហ្ស៊ីប លោក​ Nguyen Tuan Phong បានជូនដំណឹងអំពីបណ្ដាបញ្ហាបំរ៉ែបំរួលសភាព ការណ៍របស់វៀតណាម​ ក្នុងនោះមានការ ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម។អនុរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប ទទួលបន្ទុកអាស៊ីលោក Ahmed Ismail បានវាយតំលៃខ្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំង២ ព្រមទាំង សំដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះបំរ៉ែបំរួលដ៏ស្មុគស្មាញលើសមុទ្រខាង កើតនាបច្ចុប្បន្ន។លោកក៏បានឲ្យដឹងទៀតថា អេហ្ស៊ីបគាំទ្រការខំប្រឹងប្រែងដោះ ស្រាយភាពតានតឹងតាមរយៈជំនួបសន្ទនានយោបាយ និងដោយសន្តវិធី។នៅជំនួប នេះដែរ ភាគីទាំង២បានផ្លាស់ប្ដូរវិធានការសំដៅជំរុញ បង្កើនទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំង២នាពេលខាងមុខ។ គណៈប្រតិភូវៀតណាម ក៏មានបណ្ដាជំនួបប្រាស្រ័យនិងធ្វើការជាមួយថ្នាក់ដឹកនាំ របស់គណៈបក្សកុម្មុយនីសអេហ្ស៊ីប គណៈបក្សសង្គមនិយមអេហ្ស៊ីប និងគណៈបក្ស តំណាងប្រជាជនអេហ្ស៊ីបផងដែរ។មុននោះ​គណៈប្រតិភូរបស់វៀតណាមបានមក បំពេញទស្សនកិច្ចការងារនៅប៉ាឡេស្ទីន​ និងអ៊ីស្រាអែល៕

More