បង្កើនការផ្លាស់ប្តូរថ្មីអំពីការងារទ្រឹស្ដី
20/09/2013 11:53
Vovworld-សន្និសីទវិទ្យាសាស្ត្របូកសរុបការអនុវត្តសេចក្តីសំរេចចិត្តលេខ០១ របស់ការិយាល័យនយោបាយនីតិកាលទី៧អំពីកិច្ចការទ្រឹស្តីបានប្រារព្ធឡើង។

សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញ (VOV) Vovworld-នាព្រឹកថ្ងៃទី២០កញ្ញានៅទីក្រុងហាណូយ សន្និសីទវិទ្យាសាស្ត្រ បូកសរុបការអនុវត្តសេចក្តីសំរេចចិត្តលេខ០១ របស់ការិយាល័យនយោបាយ នីតិកាលទី៧អំពីកិច្ចការទ្រឹស្តីបានប្រារព្ធឡើង។ ក្រោយរយៈពេលជាង២០ឆ្នាំ អនុវត្តសេចក្តីសំរេចចិត្តលេខ០១របស់ការិយាល័យនយោបាយអំពីកិច្ចការទ្រឹស្តី សាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញបានមានការរួមចំណែកដ៏ធំធេងក្នុងការធ្វើឲ្យច្បាស់នូវតំលៃរបស់លិទ្ធិ Mark-Lenin សតិអារម្មណ៍ហូជីមិញ ជាដើម។ ទិសដៅនៃកិច្ចការទ្រឹស្តីរបស់សាលាសភាបណ្ឌិតដល់ឆ្នាំ២០២០គឺបន្តស្រាវជ្រាវយ៉ាងជ្រាលជ្រៅធ្វើឲ្យច្បាស់និងអះអាងនូវតំលៃរបស់លិទ្ធិ Mark-Lenin សតិអារម្មណ៍ហូជីមិញជាដើម។ សាស្ត្រាចារ្ស បណ្ឌិត Ta Ngoc Tan នាយកសាលាសភាបណ្ឌិតនយោបាយរដ្ឋបាលជាតិហូជីមិញបានឲ្យដឹងថា៖ “អំពីដំណោះស្រាយលើកកំពស់គុណភាពកិច្ចការទ្រឹស្តីនយោបាយពីឥឡូវ ដល់ឆ្នាំ២០២០ សាលាសភាបណ្ឌិតត្រូវបន្តកិច្ចដឹកនាំរបស់គណៈកម្មាធិការបក្ស បញ្ចាណែនាំយ៉ាងម៉ត់ចត់របស់គណៈនាយកចំពោះកិច្ចការទ្រឹស្តី។ បង្រីកតួនាទីនៃ ជួរអ្នកស្រាវជ្រាវបង្រៀននៅសាលា មានផែនការបណ្ដុះបណ្ដាលជយរកម្មាភិបាល វ័យក្មេង បង្កើតប្រភពឲ្យជួរអ្នកទ្រឹស្តីយូរអង្វែង៕”
Related





