បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងUNDP ក្នុងវិស័យបរិស្ថាន
21/08/2013 08:40
UNDPនឹងយកចិត្តទុកដាក់ដល់បណ្ដាគំរោងការណ៍ថ្មីក្នុងវិស័យ ដូចជា÷ការបំរែបំរួលអាកាសធាតុ

បង្កើនកិច្ចសហប្រតិបត្តិការវៀតណាមនិងUNDP ក្នុងវិស័យបរិស្ថាន(http://www.monre.gov.vn/) (VOV)_នាថ្ងៃទី២០ សីហា នៅទីក្រុងហាណូយ នាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងធនធាននិងបរិស្ថានវៀតណាមបានជួបធ្វើការជាមួយនាយក កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP)។ នេះគឺជាកិច្ច ប្រជុំជាប្រចាំឆ្នាំ ដើម្បីពិនិត្យឡើងវិញសភាពការណ៍ និងជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រសួងធនធាននិងបរិស្ថានជាមួយ UNDP។ តាមអនុរដ្ឋមន្ត្រីក្រសួងធនធាននិង បរិស្ថានលោក Tran Hong Ha បានអោយដឹងថា÷ក្រសួងធនធាននិងបរិស្ថានកំពុង ឈានទៅដល់ការ បង្កើនបណ្ដាគំរោងការណ៍អន្តរវិស័យ។ ពិសេស ក្នុងរយះពេល ខាងមុខនេះ វៀតណាមនឹងអភិវឌ្ឍន៍តាមរូបសណ្ឋានខឿនសេដ្ឋកិច្ចបៃតង់។ ដូច្នេះ អនុរដ្ឋមន្ត្រីបានស្នើ UNDP បន្តជួយឧបត្ថម្ភក្រសួងអនុវត្តរាល់គំរោងការ អទិភាពក្នុងវិស័យនេះ។ នាយិកាកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ប្រចាំ នៅវៀតណាម លោកស្រី Luoise Chamberlain បានចាត់ទុកថា÷ក្នុងអនាគត ទន្ទឹមនឹងការបង្កើនរាល់គំរោងការណ៍ដែលកំពុងកសាង UNDPនឹងយកចិត្តទុក ដាក់ដល់បណ្ដា គំរោងការណ៍ថ្មីក្នុងវិស័យនានា ដូចជា÷ការបំរែបំរួលអាកាសធាតុ …។ល៕
Related






