បង្កើតសមាគមអ្នកច្បាប់អន្តរជាតិវៀតណាម
17/09/2016 08:22
(VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការចលនាបង្កើត សមាគមច្បាប់អន្តរជាតិវៀតណាម បានរៀបចំមហាសន្និបាតលើកទី១

ទិដ្ឋភាពនៃពិធី (VOVworld)-នាព្រឹកថ្ងៃទី១៧កញ្ញានៅទីក្រុងហាណូយ គណៈកម្មាធិការចលនាបង្កើត សមាគមច្បាប់អន្តរជាតិវៀតណាម បានរៀបចំមហាសន្និបាតលើកទី១ អាណត្តិ ២០១៦ -២០២១។នៅក្នុងមហាសន្និបាតនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃបានប្រកាស និងប្រ គល់សេចក្តីសម្រេចចិត្តស្តីពីការអនុញត្តបង្កើតសមាគមអ្នកច្បាប់អន្តរជាតិ វៀតណាម សម្រាប់គណៈកម្មាធិការចលនាបង្កើតសមាគម។ តាមនោះ សមាគម ច្បាប់អន្តរជាតិ វៀតណាមជាអង្គការសង្គម-អាជីព បានចាត់ចែងនិងធ្វើសកម្មភាព តាមលក្ខន្តិកៈដែល បានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុម័ត។ ថ្លែងមតិនៅទីនេះ ឧប នាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានសំណូមពរថា សមាគមច្បាប់អន្តរជាតិ វៀតណាម ត្រូវបង្កើត ឡើងវេទិកាដែលប្រមូលផ្តុំអ្នកប្រាជ្ញ អ្នកគ្រប់គ្រងនិងប្រតិបត្តិ ច្បាប់ ព្រមទាំងរៀបចំ សកម្មភាពប្រកបដោយប្រសិទ្ធិភាព សំដៅផ្សព្វផ្សាយ បណ្តុះ បណ្តាល និងស្រាវជ្រាវ ច្បាប់អន្តរជាតិបំរើការធ្វើសមាហរណកម្មក៏ដូចជាតម្រូវការ ផ្សេងៗរបស់ប្រទេសជាតិ៕
Related





