VOV WorldVOV World
បណ្ដាភាគីទាក់ទិននៅស៊ីរីបញ្ចប់វង់ចរចារថ្មី
11/04/2015 08:42
(VOVworld) - នាថ្ងៃទី ១០ មេសា បណ្ដាតំណាងនៃរដ្ឋាភិបាល ស៊ីរីនិងភាគីប្រឆាំងបាន បញ្ចប់វង់ចរចារដែលបានអូសបន្លាយ ក្នុងរយៈពេល ៤ ថ្ងៃ នៅទីក្រុងម៉ូស្គូរបស់រុស្ស៊ីដោយមានការ អំពាវនាវពីភាគីប្រឆាំងស៊ីរីស្តីពីការៀបចំសន្និសីទអន្តរជាតិ លើកទី ៣ ក្រោមការគាំពារបស់ អ.ស.ប. សំដៅស្វែងរក ដំណោះស្រាយបញ្ហាសង្គ្រាមស៊ីវិលដែល អូសបន្លាយ ក្នុងរយៈពេល ៤ ឆ្នាំនៅស៊ីរី។
បណ្ដាភាគីទាក់ទិននៅស៊ីរីបញ្ចប់វង់ចរចារថ្មី (Image: VNA) (VOVworld) - នាថ្ងៃទី ១០ មេសា បណ្ដាតំណាងនៃរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំងបាន បញ្ចប់វង់ចរចារដែលបានអូសបន្លាយក្នុងរយៈពេល ៤ ថ្ងៃ នៅទីក្រុងម៉ូស្គូរបស់រុស្ស៊ី ដោយមានការអំពាវនាវពីភាគីប្រឆាំងស៊ីរីស្តីពីការៀបចំសន្និសីទអន្តរជាតិលើកទី ៣ ក្រោមការគាំពារបស់ អ.ស.ប. សំដៅស្វែងរកដំណោះស្រាយបញ្ហាសង្គ្រាមស៊ីវិលដែល អូសបន្លាយក្នុងរយៈពេល ៤ ឆ្នាំនៅស៊ីរី។ នាបច្ចុប្បន្ន មិនទាន់មានភាពច្បាស់លាស់ ថា៖ ការចរចារ លើកនេះទទួលបានការបោះជំហានណាមួយដែរឬទេ។ នាខែ មករា កន្លងទៅ រុស្ស៊ី ទើបនឹងរៀបចំការចារលើកទី ១ រវាងរដ្ឋាភិបាលស៊ីរីនិងភាគីប្រឆាំង នានា។ លទ្ធផល នៃវង់ចរចារនេះគឺ “គោលការណ៍ទីក្រុងម៉ូស្គូ” ក្នុងនោះ សង្កត់ធ្ងន់ ទៅលើអធិបតេយ្យ ភាពនិងបូរណភាពដែនដីរបស់ស៊ីរី ការប្រឆាំងជំទាស់លទ្ធិភេវរកម្ម និយមការដោះស្រាយជំលោះដោយសន្តិវិធីនិងបដិសេធន៍រាល់ការអន្តរគមន៍ពីបរទេស៕

More