VOV WorldVOV World
បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធរុស្សីបើកនៅម៉ូស្គូ
26/06/2014 08:46
(VOVworld) – “បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធ រុស្សី”​ បានបើកនាយប់ថ្ងៃទី២៥ មិថុនា នៅរដ្ឋធានីម៉ូស្គូ និងបិទបញ្ចប់ថ្ងៃទី ៣០ មិថុនា។
បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធរុស្សីបើកនៅម៉ូស្គូ
(VOVworld) – “បណ្ដាទិវាវប្បធម៏វៀតណាមនៅសហព័ន្ធរុស្សី”​ បានបើកនាយប់ថ្ងៃទី ២៥ មិថុនា នៅរដ្ឋធានីម៉ូស្គូ និងបិទបញ្ចប់ថ្ងៃទី ៣០ មិថុនា។ថ្លែងមតិនៅពិធីបើក អនុ រដ្ឋមន្រ្តីទី១ក្រសួងវប្បធម៏រុស្សីលោក Vladimir Alechander បានសង្កត់ធ្ងន់ថា​ ឥទ្ធិពល គ្នាទៅវិញទៅមកនៃវិស័យវប្បធម៏ បានរួមចំណែកដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនង ទ្វេភាគីវៀតណាម-រុស្សី នាពេលកន្លងទៅ។រដ្ឋមន្រ្តីក្រសួងវប្បធម៏ កីឡានិងទេសចរណ៍ វៀតណាមលោក Hoang Tuan Anh បានអះអាងថា៖ តាំងពិព័រណ៍រូបថតនិងគំនូរក្នុងក្របខ័ណកម្មវិធីនេះបានទាក់ទាញមនុស្សជាច្រើន (រូចថត៖TTXVN) “កម្មវិធីនេះគឺជាឱកាសដើម្បីទស្សនិកជនរុស្សីនិងមិត្តភក្ដិអន្តរជាតិដែលកំពុងរស់នៅ ធ្វើការនៅរុស្សី យល់អំពីខឿនវប្បធម៏វៀតណាមយ៉ាងជ្រាលជ្រៅថែមទៀត ព្រមទាំង យល់ដឹងអំពីឧត្តមភាពនៃផ្នែកកីឡាក៏ដូចជាសក្ដានុភាពទេសចរណ៍ដ៏ធំធេងរបស់ វៀតណាម។ខ្ញុំជឿជាក់ថា បណ្ដាទិវាវប្បធម៏វៀតណាមនៅរុស្សីលើកនេះ នឹង​បង្ក លក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍ជាងទៀតមនោសញ្ចេតនាជិតស្និទ្ធ ទំនាក់ទំនង កិច្ចសហប្រតិបតិ្តការ ការផ្លាសប្ដូរវប្បធម៏និងសិល្បៈរវាងប្រទេសទាំង២”។ ​ក្នុងក្របខ័ណកម្មវិធីនេះដែរ នឹងមានការចរចារអំពីស្ថានភាពសហប្រតិបតិ្តការ អក្សរសាស្រ្ត វប្បធម៏សិល្បៈវៀតណាម-រុស្សី កម្មវិធីជំរុញទេសចរណ៍វៀតណាមនៅ រុស្សី និង​ “បណ្ដាទិវាភាពយន្ត វៀតណាមនៅរុស្សី៕