បណ្ដាមណ្ឌលឧស្សាហកម្មរួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ
11/02/2014 11:39
(VOVworld) – នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang ក្នុងដំណើរត្រួត ពិនិត្យមណ្ឌលឧស្សាហកម្ម ឧបត្ថម្ភនៅស្រុក Phu Xuyen ទីក្រុងហាណូយ។

ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដំណើរត្រួតពិនិត្យមណ្ឌលឧស្សាហកម្ម ឧបត្ថម្ភនៅស្រុក Phu Xuyen ទីក្រុងហាណូយ។ (Image: hanoimoi.vn) (VOVworld) – បណ្ដាមណ្ឌលឧស្សាហកម្មរួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang ក្នុងដំណើរត្រួតពិនិត្យមណ្ឌលឧស្សាហកម្ម ឧបត្ថម្ភនៅស្រុក Phu Xuyen ទីក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមបាន អះអាងថា៖ ការបង្កើតបណ្ដា មណ្ឌលឧស្សាហកម្មឧបត្ថម្ភគឺជាគោលមាគ៌ាដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋនិងជាគ្រឹះស្ថាន សំខាន់ក្នុងការជំរុញឧស្សាហកម្មផលិតកម្មដើម្បី នាំវៀតណាមក្លាយទៅជាប្រទេស ឧស្សាហកម្មជាសារវ័ន្តតាមទិសទំនើប។ ប្រធានរដ្ឋ Truong Tan Sang បានស្នើឲ្យ វិនិយោគិនគ្រប់រូប បណ្ដាមន្ទីផ្នែកនៅទីក្រុងហាណូយជួយឧបត្ថម្ភដោះស្រាយការ លំបាកសំរាប់អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសដើម្បីទាក់ទាញការវិនិយោគ ចូលក្នុងវៀតណាម។ ប្រធានរដ្ឋ ក៏បានចាត់ទុកទៀតថា៖ បណ្ដាអង្គភាពអាជីវកម្ម វៀតណាមត្រូវយកចិត្តទុកដាក់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្មនៅនឹងកន្លែង ដើម្បីបង្កើតឡើងខឿនឧស្សាហកម្មដ៏ចីរភាពក្នុងកាលៈទេសៈវៀតណាមកំពុងធ្វើ សមាហរណកម្មដ៏ស៊ីជំរៅក្នុងតំបន់និងអន្តរជាតិ៕
Related





