បណ្ដាប្រទេសជឿជាក់លើតួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធាន AIPA ២០២០
09/09/2020 09:32
(VOVWORLD) - មហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ កំពុងប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ ក្រោមការដឹកនាំរបស់វៀតណាម ក្នុងនាមជាប្រធាន AIPA ឆ្នាំ២០២០។

លោកស្រី Endah Tjahjani Dwirini ប្រធានគណៈកម្មាធិការសហប្រតិ បត្តិការអន្តរសភានៃសភាជាន់ទាបឥណ្ឌូនេស៊ី។ (រូបថត៖ VOV) លោកស្រី Endah Tjahjani Dwirini ប្រធានគណៈកម្មាធិការសហប្រតិ បត្តិការអន្តរសភានៃសភាជាន់ទាបឥណ្ឌូនេស៊ីបានចាត់ទុកថា មូលបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយភាពស្អិត រមួតនិងការឆ្លើយតប” ដែលវៀតណាមបានជ្រើសរើសសម្រាប់មហាសន្និបាត AIPA ៤១ នេះ គឺស្រដៀងគ្នានឹងមូលបទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលផ្តោតសំខាន់ទៅលើភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ាន នឹងជម្ងឺរាតត្បាត Covid-19 ក៏ដូចជាកិច្ចសហប្រតិបត្តិការដើម្បីស្ដារឡើងវិញ ក្រោយពីជម្ងឺរាតត្បាតផងដែរ។ លោកស្រី ក៏បានចាត់ទុកថា ទោះបី នេះជាលើកដំបូងដែលមហា សន្និបាត AIPA ត្រូវបានរៀបចំឡើងតាមប្រព័ន្ធ វីដេអូក៏ដោយ ប៉ុន្តែវៀតណាមមានការត្រៀមរៀបចំយ៉ាងល្អណាស់។ “មុននោះ វៀតណាមបានទទួលរៀបចំកិច្ចប្រជុំមួយចំនួនដែលពាក់ព័ន្ធ ដល់ AIPA រួចហើយ។ ខ្ញុំត្រូវទទួលស្គាល់ថា វៀតណាមានការត្រៀមរៀបចំ យ៉ាងអស្ចារ្យណាស់។ ក្រោមការដឹកនាំរបស់វៀតណាម ខ្ញុំជឿជាក់ថា AIPA ៤១ នឹងប្រព្រឹត្តទៅប្រកបដោយជោគជ័យ។ យើងខ្ញុំសុទ្ធតែវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់វៀតណាមក្នុងការជំនះពុះពារលើ ជម្ងឺរាតត្បាត ដើម្បីមានការត្រៀមរៀបចំយ៉ាងល្អបំផុតសម្រាប់មហាសន្និ បាត AIPA លើកនេះ។ នេះជាបទពិសោធន៍ដ៏ល្អដែលយើងខ្ញុំអាចរៀនសូត្រ ពីវៀតណាម”។ យោងតាមឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅវៀតណាមលោកស្រី Catherine Wong Siow Ping បានចាត់ទុកថា ក្នុងដំណាក់កាលអស្ថិរភាព នេះ តួនាទីដឹកនាំរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ និងប្រធាន AIPA ៤១ ពិតជាមានអត្ថន័យដ៏សំខាន់ណាស់។ ជម្ងឺរាតត្បាត Covid-19 គឺជាការក្រើនរំលឹកដ៏ខ្លាំងក្លាអំពីសារសំខាន់នៃចំណងសាមគ្គី ភាពនិងការជឿទុកចិត្តគ្នាដើម្បីជំនះពុះពារលើបញ្ហាប្រឈម។ ហេតុដូច្នេះ មូលបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានប្រកបដោយ ភាពស្អិតរមួតនិងការឆ្លើយតប” នៃមហាសន្និបាត AIPA លើកនេះគឺសម ស្របណាស់៕
Related






