បណ្ដាប្រទេសនៅអនុតំបន់ទន្លេមេគង្គចែករំលែកការទទួលខុសត្រូវក្នុងការងារបង្ការប្រឆាំងគ្រឿងញៀន
21/05/2015 10:37
(VOVworld) - សន្និសីទថ្នាក់រដ្ឋមន្រ្តីរបស់បណ្ដាប្រទេស ជាសមាជិកនៃកិច្ចព្រម ព្រៀងស្ដីពីកិច្ចសហប្រតិបតិ្ត ការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននៅអនុតំបន់ ទន្លេមេគង្គឆ្នាំ១៩៩៣ បានបើកនាថ្ងៃទី២១ ឧសភា នៅរដ្ឋធានីហាណូយរបស់ វៀតណាម។

(VOVworld) - សន្និសីទថ្នាក់រដ្ឋមន្រ្តីរបស់បណ្ដាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននៅអនុតំបន់ទន្លេ មេគង្គឆ្នាំ១៩៩៣ បានបើកនាថ្ងៃទី២១ ឧសភានៅរដ្ឋធានីហាណូយរបស់វៀត ណាម។ប្រទេសជាសមាជិកចំនួន៦រួមមានកម្ពុជា ចិន ឡាវ ថៃ ម៉ីយ៉ាន់ម៉ានិងវៀត ណាមរួមជាមួយស្ថាប័នបង្ការប្រឆាំងគ្រឿងញៀននិងបទល្មើសរបស់អ.ស.បបាន ចូលរួមសន្និសីទនេះ។ថ្លែងមតិនៅទីនេះ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយ ឧត្តមសេនីយ៍ Tran Dai Quang បានអះអាងថា ក្រោយរយៈពេល២០ឆ្នាំអនុវត្ត កិច្ច សហប្រតិបតិ្តការក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននៅអនុតំបន់ទន្លេមេគង្គ ទទួលបានលទ្ធផលដ៏សំខាន់ ប៉ុន្តែស្ថានភាពគ្រឿងញៀននៅតំបន់អាស៊ីអាគ្នេយ៍ នៅតែមានបំរ៉ែបំរួលដ៏ស្មុគស្មាញ។ដោយហេតុនេះ ប្រទេសជា សមាជិកទាំងឡាយ ត្រូវកំណត់ច្បាស់នូវភារកិច្ចស្នូលនាពេលខាងមុខនោះគឺ ប្រទេសជាសមាជិក និមួយៗត្រូវអនុវត្តឲ្យសមស្របនូវអនុសញ្ញាអន្តរជាតិចំនួន ៣ស្ដីពីការត្រួតពិនិត្យ គ្រឿងញៀន កសាងគោលនយោបាយយុទ្ធសាស្ត្រស្ដីពីការត្រួតពិនិត្យគ្រឿង ញៀននៅប្រទេសនិមួយៗនិងនៅតំបន់។លោក Tran Dai Quang បានសង្កត់ធ្ងន់ ថា៖ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang ថ្លែងមតិនៅសន្និសីទនេះ (រូបថត៖VOV) “សន្និសីទឆ្នាំនេះ ពិតជាវេទិការមានគុណភាពដើម្បីជំរុញកិច្ចសហប្រតិបតិ្តការ ការផ្លាស់ប្ដូរព័ត៌មាន ចែករំលែកបទពិសោធន៍អំពីលទ្ធផលនៃការងារបង្ការ ប្រឆាំងគ្រឿងញៀននៅប្រទេសនិមួយៗ ព្រមទាំងពិភាគ្សា ឯកភាពលើដំណោះ ស្រាយយុទ្ធសាស្ត្រនានាក្នុងការងារបង្ការប្រឆាំងគ្រឿងញៀននិងលើកកំពស់ ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការពហុភាគីក៏ដូចជាទ្វេភាគីនៅអនុតំបន់ ទន្លេមេគង្គ”៕
Related
More




