បណ្ដាអ្នកប្រាជ្ញអន្តរជាតិប្រឆាំងជំទាស់ចិនបានបង្ករឿងហេតុនៅសមុទ្រខាងកើត
04/06/2014 10:47
(VOV)_នៅសិក្ខាសាលា១ ដោយប្រធានបទ៖ ហ្វីលីពិន វៀតណាម និងបណ្ដាការជំលោះដែនទឹកនៅសមុទ្រខាងកើត ត្រូវបានប្រារព្វឡើង នាថ្ងៃទី ៣ មិថុនា

ចិនបានដាក់ស្ថានីយខួង Haiyan Shiyou ដោយខុសច្បាប់នៅក្នុងដែនសមុទ្រវៀតណាម (VOV)_នៅសិក្ខាសាលា១ ដោយប្រធានបទ៖ ហ្វីលីពិន វៀតណាម និងបណ្ដា ការជំលោះដែនទឹកនៅសមុទ្រខាងកើត ត្រូវបានប្រារព្វឡើង នាថ្ងៃទី ៣ មិថុនា នៅ ទីក្រុងវ៉ាស៊ីនតោនអាមេរិក បណ្ដាអ្នកប្រាជ្ញបានសម្ដែងនូវការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះសភាពការណ៍កាន់តែតានតឹងឡើងៗនៅសមុទ្រខាងកើត ដោយដោយអំពើបង្ករឿងហេតុ ទាមទាអធិបតេយ្យភាពរបស់ចិន និងចាត់ទុកបំរ៉ែបំរួលទាងនេះ អាចក្លាយទៅជាវិបត្តិសកលទាំងមូល។ បណ្ដាអ្នកប្រាជ្ញបានលើកឡើងចរិតលក្ខណះ អយុត្តិធម៌ របស់ចិនក្នុងសំណូមពរអំពីផែនទី៩កំណាត់។ ដំណាងរបស់វៀតណាម លោក Hoang Anh Tuan ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រកិច្ចការបរទេស បាន ចាត់ទុកថា៖ផែនទី៩កំណាត់ជាមូលហេតុនៃគ្រប់បញ្ហា ដែលទាក់ទិនដល់ភាពតាន តឹងនៅ សមុទ្រខាងកើត។ ដែលក្នុងនោះមានការដែលចិនបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្រ របស់វៀតណាម។ នាថ្ងៃទី៣ មិថុនា នៅទីក្រុង Brussel បែល្ស៊ីក បានប្រព្រឹត្តទៅសិក្ខាសាលា៖បណ្ដាព្រឹត្តិការណ៍នោសមុទ្រខាងកើត៖ជ្រុង១ខាងគតិយុត្តិ និងផលវិបាកខាង ពាណិជ្ជកម្ម។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណសហគមន៍អន្តរជាតិដែលបានប្រឆាំង ជំទាស់សកម្មភាពខុសឆ្គងរបស់ចិន ក្នុងការដែលបានដាក់ស្ថានីយខួង Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងខ្ពង់រាបបាត សមុទ្រវៀតណាម។ លោក Bui Thanh Son បានអះអាងថា៖វៀតណាមប្តេជ្ញាចិត្ត ប្រើប្រាស់រាល់វិធានការសន្តិភាពដើម្បីដោះស្រាយភាពតានតឹង៕
Related





