VOV WorldVOV World
បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីឆ្នាំ២០១៣
30/07/2013 11:20
VOV-ក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីឆ្នាំ២០១៣ នាព្រឹកថ្ងៃទី​៣០កក្កដា បានប្រព្រឹត្តទៅសម័យប្រជុំ “សិល្បៈនិទានរឿងនិងរូបភាព​លើរលក​ផ្សាយសម្លេង” និងសម័យប្រជុំ “តួនាទីរបស់ផ្សាយសម្លេងក្នុងការតភ្ជាប់តាមរយៈ​បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ព្យាករណ៍អំពីរាល់ការកំណត់”។
បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីឆ្នាំ២០១៣
Dang Thi Hue នាយិការរងកាណាល់ផ្សាយសម្លេងជនជាតិ វិទ្យុសម្លេងវៀតណាម (vovworld.vn)         VOV-ក្នុងក្របខ័ណ្ឌសន្និសីទផ្សាយសម្លេងទ្វីបអាស៊ីឆ្នាំ២០១៣ នាព្រឹកថ្ងៃ ទី​៣០កក្កដា បានប្រព្រឹត្តទៅសម័យប្រជុំ  “សិល្បៈនិទានរឿងនិងរូបភាព​លើ រលក​ផ្សាយសម្លេង” និងសម័យប្រជុំ “តួនាទីរបស់ផ្សាយសម្លេងក្នុងការតភ្ជាប់ តាមរយៈ​បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ ព្យាករណ៍អំពីរាល់ការកំណត់”។ សម័យប្រជុំ “សិល្បៈ​និទានរឿងនិងរូបភាព​លើរលក​ផ្សាយសម្លេង” មានការ ចូលរួមរបស់វាគ្មិន Dang Thi Hue នាយិការរងកាណាល់ផ្សាយសម្លេងជនជាតិ វិទ្យុសម្លេងវៀតណាម រួមជាមួយបណ្ដាវាគ្មិនមកពីហុងកុង(ចិន)ជប៉ុននិងសឹង្ហបុរី។ លោកស្រី Dang Thi Hue នាយិការរងកាណាល់ផ្សាយសម្លេងជនជាតិរបស់វិទ្យុ​ សម្លេង​វៀតណាមបាន​ឲ្យ​ដឹងថា៖          “រីឯអំពីតូរតន្ត្រីប្រជាប្រិយយើងខ្ញុំមានកម្មវិធីចំនួន៣៥ដោយកាណាល់តូរ តន្ត្រីព័ត៌មានកំសាន្តដោយកាណាល់ VOV3 ផលិតកម្ម។ អំពីសិល្បៈល្ខោន ប្រជាប្រិយ យើងខ្ញុំក៏មានកម្មវិធីជាច្រើនដោយកាណាល់​ VOV2 ផលិតកម្ម។​ នោះគឺមិនទាន់​និយាយដល់កម្មវិធីចំនួន១២ផ្សាយជាភាសាជនជាតិភាគតិច ឧទ្ទេសនាមអំពី​វប្បធម៍របស់ជនជាតិទាំង៥៤នៅវៀតណាម។​ប្រការសំខាន់គឺ ជនជាតិទាំង៥៤​របស់​វៀតណាមសុទ្ធតែបានចូលរួមកម្មវិធីនេះ។ យើងខ្ញុំបាន បង្កលក្ខណៈដើម្បីគេ​និយាយអំពីជនជាតិរបស់ខ្លួនឯង។”         មុននោះ នារសៀលថ្ងៃទី២៩កក្កដា បានប្រព្រឹត្តទៅសម័យពិភាគ្សារបស់​ សន្និសីទ​ជាមួយប្រធានបទ “ផ្សាយសម្លេងលើផ្លូវអភិវឌ្ឍន៍៖សមាហរណកម្ម​ សករាជ​ថ្មី”។ នៅសម័យប្រជុំនេះបណ្ដាវាគ្មិនបានសម្ដែងទស្សនៈក៏ដូចជា​ចែក រំ​លែក​បទពិសោធន៍សំដៅអភិវឌ្ឍន៍ការផ្សាយសម្លេងក្នុងដំណាក់កាលថ្មី។ នាយក​អភិវឌ្ឍន៍អាជីវកម្មរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស៍និងអៀកឡង់ ខាងជើង (BBC) Simon Kendall សង្កត់ធ្ងន់អំពីបណ្ដាដំណោះស្រាយរបស់ BBC ក្នុង​ការ​រក្សា​​បរិមាណមិត្តអ្នកស្ដាប់៖         “ដើម្បីរក្សាបានបរិមាណមិត្តអ្នកស្ដាប់ដ៏ធំ យើងខ្ញុំត្រូវអនុវត្តបណ្ដាសម្ភារៈ​សមស្របសំរាប់មិត្តអ្នកស្ដាប់ អភិវឌ្ឍន៍បណ្ដាកម្មវិធីប្រពៃណីដែលមានបរិមាណ​មិត្តអ្នកស្ដាប់ពិតប្រាកដ។ បណ្ដាកម្មវិធីផ្សាយ onlines និងផ្សាយតាមសំណូមពរ ​របស់​មិត្តអ្នកស្ដាប់ក៏សំខាន់ណាស់។ យើងខ្ញុំក៏អភិវឌ្ឍន៍បណ្ដាកម្មវិធីផ្សាយជា​ ភាសាដំបន់។ កម្មវិធីនេះបានទាក់ទាញនូវបរិមាណមិត្តអ្នកស្ដាប់ដ៏ធំធេងដែរ៕”