VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភៈ
26/02/2015 08:19
(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ សមាជិកការិយាល័យនយោបាយនិងជាប្រធាន រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទៅជូនពរគណៈកម្មការ ការពារសុខភាពមជ្ឈឹមនិងអគ្គសមាគមន៍វេជ្ជសាស្ត្រវៀតណាមក្នុងឱកាសរំលឹក ខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម (ថ្ងៃទី ២៧ កុម្ភៈ)។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភៈ
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម ថ្ងៃទី ២៧ កុម្ភៈ (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ សមាជិកការិយាល័យនយោបាយនិងជាប្រធាន រណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានទៅជូនពរគណៈកម្មការ ការពារសុខភាពមជ្ឈឹមនិងអគ្គសមាគមន៍វេជ្ជសាស្ត្រវៀតណាមក្នុងឱកាសរំលឹក ខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាម (ថ្ងៃទី ២៧ កុម្ភៈ)។ នារសៀលថ្ងៃទី ២៥ កុម្ភៈ លោក Nguyen Thien Nhan ក៏បានៅជូនពរបណ្ដាកម្មាភិបាលនិយោជិកក្រសួង សុខាភិ បាលវៀតណាមនិងស្នងការពេទ្យយោធាហើយសម្តែងគោលបំណងថា៖ ស្នងការពេទ្យ យោធាវៀតណាមបន្តពង្រីកប្រពៃណីថ្លៃថ្លាសហការយ៉ាងជិតស្និត ជាមួយផ្នែកសុខាភិ បាលដើម្បីលើកកំពស់សុខភាពរបស់ប្រជាជនធានាគុណភាព ជីវភាពរស់នៅ។ នាយប់ថ្ងៃដដែល នៅទីក្រងុហូជីមិញ​ (ភាគខាងត្បូងវៀតណាម) កម្មវិធីសិល្បៈរំលឹក ខួបអនុស្សារវរីយ៍ទិវាគ្រូរពេទ្យវៀតណាមដោយប្រធានបទ “អាវ blouse សពោពេញ ទៅដោយមនោសញ្ចេតនា” បានប្រព្រឹត្តទៅ។ ចូលរួមកម្មវិធី នេះ គិលានុបដ្ឋាយិកាDao Thi Thanh Thuy នៅមន្ទីពេទ្យ Tu Du បានចែករំលែកថា៖ “តាមរយៈកម្មវិធីសិល្បៈនេះ ខ្ញុំមានគោលបំណងថា៖ ប្រជាជនទាំងមូលនឹងយល់ដឹង អំពីផ្នែកវេជ្ជសាស្ត្រនិងការខំប្រឹងប្រែងបំរើប្រជាជនរបស់ជួរគ្រូរពេទ្យ។ នេះគឺជា​កំលាំងពលំដើម្បីយើងខ្ញុំបន្តធ្វើការ៕”