VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាននៅកាណាដា
14/08/2013 07:14
(VOVworld) – នាថ្ងៃទី ១៣ សីហា គណៈកម្មាធិការរបស់អាស៊ានប្រចាំនៅ កាណាដា បានរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាន នៅ ទីក្រុង Ottawa។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាននៅកាណាដា
បណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាននៅកាណាដា (Image: Vietnamplus) (VOVworld) – នាថ្ងៃទី ១៣ សីហា គណៈកម្មាធិការរបស់អាស៊ានប្រចាំនៅ កាណាដា បានរៀបចំបណ្ដាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍ទិវាអាស៊ាន នៅ ទីក្រុង Ottawa។ ថ្លែងមតិក្នុងពិធីនេះ ប្រធាននៃគណៈកម្មាធិការអាស៊ាន និងជា​ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំនៅកាណាដា លោក Hau Do Suan បានសង្កត់ធ្ងន់ ថា៖ បណ្ដាសកម្មភាពរំលឹកខួប អនុស្សារវរីយ៍នេះគឺសំដៅលើកកំពស់ការយល់ដឹងរបស់មជ្ឈដ្ឋនអ្នកនយោបាយនិង សហគមន៍ប្រទេសម្ចាស់ផ្ទះអំពីអាស៊ាន សម្បូរុងរឿងនិងរឹងមាំមួយ ដែលរួមចំណែក យ៉ាងសកម្មក្នុងការរក្សាសន្តិភាពនិងស្ថិរភាពការអភិវឌ្ឍន៍ក្នុងតំបន់និងលើសកល លោក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស កាណាដា លោក John Bair បានសង្កត់ធ្ងន់ថា៖ អាស៊ានឺគឺជាអាទិភាពសហប្រតិបត្តិការលើគ្រប់វិស័យមួយក្នុងគោលនយោបាយកិច្ច ការបរទេសរបស់កាណាដា។ លោក Bair បានឲ្យដឹងទៀតថា៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្មក្រៅ ប្រទេស កាណាដា លោក Ed Fast នឹងចូលរួមសន្និសីទបណ្ដារដ្ឋមន្ត្រីសេដ្ឋកិច្ច អាស៊ាន ដែលនឹងត្រូវបានរៀបចំឡើង ចាប់ពីថ្ងៃទី ២០ ដល់ទី ២១ សីហា នៅ ប្រ៊ុយណេ៕