VOV WorldVOV World
បណ្តាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ
16/04/2015 10:30
(VOVworld) – នាថ្ងៃទី ១៦ មេសា ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) បានរៀបចំពិធីមីទ្ទីញរំលឹក ខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះ ខេត្ត Ninh Thuan (ថ្ងៃទី ១៦ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១៧ មេសា ឆ្នាំ ២០១៥) ដ៏មហោឡារឹក។
បណ្តាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូងវៀតណាមនិងឯកភាពប្រទេសជាតិ
បណ្តាសកម្មភាពរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះភាគខាងត្បូង វៀតណាមនិងឯកភាពប្រទេសជាតិ (Image: VNA) (VOVworld) – នាថ្ងៃទី ១៦ មេសា ខេត្ត Ninh Thuan (ភាគកណ្ដាលវៀតណាម) បានរៀបចំពិធីមីទ្ទីញរំលឹកខួបអនុស្សារវរីយ៍លើកទី ៤០ នៃទិវារំដោះ ខេត្ត Ninh Thuan (ថ្ងៃទី ១៦ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ១៧ មេសា ឆ្នាំ ២០១៥) ដ៏មហោឡារឹក។ ថ្លែងមតិនៅពិធីនេះ លោក Dinh The Huynh សមាជិកការិយាល័យនយោបាយនិងជា ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា៖ ក្នុងការវាយប្រហារ និទាឃរដូវឆ្នាំ ១៩៧៥ ព្រឹត្តិការណ៍រំដោះខេត្ត Ninh Thuan នាថ្ងៃទី ១៦ មេសា ឆ្នាំ ១៩៧៥ ជាទំព័រប្រវត្តិសាស្ត្រមួយដ៏ត្រជះ ត្រចង់និងជានិមិត្តរូបភ្លឺចិញ្ចចនៃស្មារតី ស្នេហាជាតិវីរភាពនិយមបដិវត្តន៍របស់ប្រជាជាតិវៀតណាម។ ក៏ក្នុងឱកាសនេះដែរ ខេត្ត Ninh Thuan ទទួលបានគ្រឿងឥស្សរិយ៍យស ឯករាជ្យថ្នាក់ទី ៣ របស់បក្សរដ្ឋ ព្រមទាំង ទីក្រុង Phan Rang – Thap Cham ត្រូវបាន រដ្ឋាភិបាលទទួលស្គាល់ជា នគោរប្រភេទទី​ ២ ផងដែរ។ នាថ្ងៃទី ១៦ មេសា ការតាំងពិព័ណ៌ “៤០ ឆ្នាំ - និទាឃរដូវមហាជ័យជំនះ” ត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញភាគខាងត្បូង វៀតណាម។ ការតាំងពិពណ៍រនេះបានឧទ្ទេសនាមរូបថតវត្ថុនិងឯកសារវិទ្យាសាស្ត្រអំពី យុទ្ធសាស្ត្រហូជីមិញប្រវត្តិសាស្ត្រនិងការវាយប្រហារនិទាឃរដូវឆ្នាំ ១៩៧៥។ ក្នុងពេលជាមួយគ្នានោះ សិក្ខាសាលាអន្តរជាតិ “វៀតាណាម- ៤០ ឆ្នាំ ឯកភាពអភិវឌ្ឍន៍និងសមាហរណកម្ម” នឹងប្រព្រឹត្តទៅនៅទីក្រុង Thu Dau Mot ខេត្ត Binh Duong នាថ្ងៃទី ២៥ និងទី ២៦ មេសា ខាងមុខ៕