VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបុណ្យជាតិវៀតណាម
31/08/2012 07:02
នាយប់ថ្ងៃទី ៣០ សីហា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ស្ថានទូតវៀតណាម បាន រៀបចំពិធីជប់លៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវាបុណ្យជាតិ វៀតណាម( ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ -ថ្ងៃទី ២ កញ្ញា ​ឆ្នាំ ​២០១២​) ​។
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦៧ទិវាបុណ្យជាតិវៀតណាម
  នាយប់ថ្ងៃទី ៣០ សីហា នៅទីក្រុងវៀងច័ន្ទ (ឡាវ) ស្ថានទូតវៀតណាម បាន រៀបចំពិធីជប់លៀង ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី ៦៧ ទិវាបុណ្យជាតិ  វៀតណាម( ថ្ងៃទី ២ កញ្ញា ឆ្នាំ ១៩៤៥ -ថ្ងៃទី ២ កញ្ញា ​ឆ្នាំ ​២០១២​) ​។ ថ្លែងមតិនៅពិធី នេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក Ta Minh Chau បានអះអាងថា៖  បក្សកុម្មុយនីស្តវៀតណាម ជានិច្ចកាល គោរពនិងខំប្រឹងប្រែងធ្វើអស់ពីកម្លាំងកាយ ចិត្តរបស់ខ្លួន ដើម្បីរួមជាមួយ បក្ស រដ្ឋ និងប្រជាជនឡាវ រក្សារ ​ពង្រឹងនិងពង្រីក ដោយ ឥតឈប់ឈរទំនាក់ទំនងមិត្តភាព ប្រពៃណី សាមគ្គីភាពពិសេស កិច្ចសហ ប្រតិ បត្តិការលើគ្រប់វិស័យ វៀតណាម -ឡាវ ឡើង​កំពស់ថ្មីដើម្បីឆ្លើយតប់នឹង គោលបំណង និងផលប្រយោជន៍របស់ប្រជាជននៃ​ប្រទេសនិមួយៗ ដើម្បីសន្តិភាព  ស្ថិរភាព ​មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ប្រកបដោយសម្បូររុង រឿងនៅក្នុងតំបន់ និងអន្តរជាតិ។ សមាជិកការិយាល័យនយោបាយឡាវ Bounnhang Vorachitនិងឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឡាវ លោក Ta Minh Chau(http://vov.vn/) ក្នុងឱកាសបុណ្យជាតិ ថ្ងៃទី២កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌា បាន រៀបចំពិធីទទួលភ្ញៀវនៅអាគារ Kama Hall  នៅទីក្រុង New Delhi ឥណ្ឌា នាថ្ងៃទី ​ ២៩ សីហា។​នៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅឥណ្ឌា Nguyen Thanh Tan បានសង្កត់ធ្ងន់ថា៖ ចាប់ពីពេលដែលវៀតណាម ដណ្ដើមបានឯករាជ្យ នាឆ្នាំ  ១៩៤៥ ​ទំនាក់​ទំនងរវាងវៀតណាមនិងឥណ្ឌា បានផ្សាភ្ជាប់​ជាមួយឈ្មោះរបស់ អគ្គមគ្គុ​ទេសចំនួន២រូបគឺ លោកប្រធានហូជីមិញ និង Jawaharlal Nehru។ ​នា បច្ចុប្បន្ន ​ទំនាក់ទំនងរវាងឥណ្ឌានិងវៀតណាមកាន់តែរីកធំធាត់​លើ​គ្រប់វិស័យ​ ​ពិសេសគឺ ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម…ល៕