បណ្ដាសមាជិកសភាបានពិភាក្សារអំពីសេចក្តីព្រៀងច្បាប់ពន្ធចំណូលបុគ្គល
15/11/2012 07:37
(VOVworld) – នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា បណ្ដាសមាជិក សភាបានពិភាក្សារអំពី សេចក្តីព្រៀងច្បាប់ពន្ធ ចំណូលបុគ្គល។

Vovworld- បន្តរបៀបវារះនៃសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាមនីតិកាល ទី១៣ នារសៀលថ្ងៃទី១៥វិចិ្ឆកាបណ្តាសមាជិកសភាបានពិភាគ្សាអំពី សេចក្តីព្រៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(វិសោធនកម្ម)ពង្រៀងសេចក្តី សំរេចចិត្តអំពីការយកមតិប្រជាជនអំពី សេចក្តី ព្រៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។អំពីរបបនយោបាយ សេចក្តីព្រៀងរដ្ឋធម្មនុញ្ញ (វិសោធន កម្ម)បញ្ជាក់ថា៖កិច្ចដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះរដ្ឋនឹងសង្គម ត្រូវបាន ប្រជាជនដែលតំណាងកំពូលគឺរដ្ឋសភាទទួលស្គាល់នឹងកត់ត្រាចូល ក្នុងរដ្ឋធម្មនុញ្ញ។ រដ្ឋវៀតណាមគឺជានីតិរដ្ឋសង្គមនិយមរបស់ប្រជាជនដោយប្រជាជននឹងដើម្បីប្រជាជន។ ចំពោះអត្តចរិតនៃខឿនសេដ្ឋកិច្ចជាតិ សេចក្តីព្រៀងរដ្ឋធម្មនុញ្ញ(វិសោធនកម្ម)លើកនេះ បន្តការកសាងនឹង សំរេចខឿនសេដ្ឋកិច្ចទីផ្សារតាមទឹសដៅសង្គមនិយមដែលក្នុងនោះ វិស័យសេដ្ឋកិច្ចរដ្ឋដើរតួនាទីស្នូល។ផ្តល់បន្ថែមសិទ្ធអំណាចដល់ប្រធានរដ្ឋក៏ជាខ្លឹមសារ សំខាន់១ក្នុងសេចក្តីព្រៀងរដ្ឋធម្មនុញ្ញ(វិសោធនកម្ម)លើកនេះ ដែរ។តាមលោកTrieu La Pham សមាជិកសភាខែត្តHa Giangចាត់ទុកថា៖ ខ្ញុំស្នើរដ្ឋសភាបន្ថែមមាត្រា១ដោយ ឡែកស្តីអំពីធនធានសមុទ្រ។ពីព្រោះវៀតណាមជាប្រទេសដែលមានលំហសមុទ្រធំល្វឹងល្វើយសម្បូរទៅដោយធនធាន រួមចំណែកយ៉ាងធំធេងដល់ខឿនសេដ្ឋកិច្ចជាតិ។ រដ្ឋធម្មនុញ្ញនឹងច្បាប់ ត្រូវការធានាការធ្វើអាជីវកម្មប្រកបដោយមានប្រសីទ្ធភាពតំបន់ សេដ្ឋកិច្ចសមុទ្រការពារបរិស្ថានសមុទ្រ ផ្តល់អាទិភាពដល់ការអភិវឌ្ឌ្យន៏សេដ្ឋកិច្ច ដោយ ផ្សារភ្ជាប់ជាមួយការការពារជាតិសន្តិសុខក៏ដូចជាអធិបតេយ្យភាពអំពីកោះសមុទ្រ។ សេចក្តីព្រៀងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២(វិសោធនកម្ម)នឹងត្រូវបានយកមតិដ៏ទូលំទូលាយ ក្នុងប្រជាជនគ្រប់ស្រទាប់។ មុននោះនាព្រឹកថ្ងៃទី ១៥ វិច្ឆិកា បណ្ដាសមាជិកសភាបាន ពិភាក្សារអំពី សេចក្តីព្រៀងច្បាប់ពន្ធចំណូលបុគ្គល។ សមាជិកសភាភាគច្រើនបាន ឯកភាពអំពី ការលើកកំរិតពន្ធចំណូលបុគ្គលពី ៤ លានដុង ដល់ ៩ លានដុង ដោយ សារ ស្ថានភាពសេដ្ឋកិច្ចនាបច្ចុប្បន្នជួបការលំបាកជាច្រើន។ សេចក្តីព្រៀងច្បាប់ ពោល ខាងលើនឹងមានសុពលភាពចាប់ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៣ តទៅ។ មុននោះ រដ្ឋសភាបានអនុម័ត្តលើសេចក្តីសម្រេចចិត្តសំខាន់ចំនួន ២ នេះគឺ៖ សេចក្តីសម្រេចចិត្ត ស្តីពីការបែបចែកថវិការរដ្ឋឆ្នាំ ២០១៣ និងសេចក្តីសម្រេចចិត្ត ស្តីពីកម្មវិធីសកម្មភាព ឃ្លាំមើលរបស់រដ្ឋសភាឆ្នាំ ២០១៣៕ បណ្ដាសមាជិកសភាបានពិភាក្សារអំពី សេចក្តី ព្រៀងច្បាប់ពន្ធចំណូលបុគ្គល។ (Image: Internet)
Related
More




