VOV WorldVOV World
បណ្ដាដំបន់នៅវៀតណាមជួយឧបត្ថម្ភជនក្រីក្រអំណរបុណ្យតេតប្រពៃណី
11/01/2014 08:50
Vovworld-នាព្រឹកថ្ងៃទី១១មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមកសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតប្រពៃណីជូន​គ្រួសារ​មួយចំនួននៅភូមិ Phuoc An ឃុំ Loc Tien ស្រុក Phu Loc ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។
បណ្ដាដំបន់នៅវៀតណាមជួយឧបត្ថម្ភជនក្រីក្រអំណរបុណ្យតេតប្រពៃណី
បណ្ដាដំបន់នៅវៀតណាមជួយឧបត្ថម្ភជនក្រីក្រអំណរបុណ្យតេតប្រពៃណី (cafef.vn)         Vovworld-នាព្រឹកថ្ងៃទី១១មករា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានមកសាកសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតប្រពៃណីជូន​ គ្រួសារ​មួយចំនួននៅភូមិ Phuoc An ឃុំ Loc Tien ស្រុក Phu Loc ខេត្ត Thua Thien Hue ភាគកណ្ដាលវៀតណាម។ ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចែកអំណោយជូនគ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារមានស្ថាន ភាពលំបាកនៅឃុំ Loc Tien មានតំលៃ១លានដុងក្នុងមួយ​ចំណែក។         គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានដកពីថវិការចំនួនប្រាក់ជិត ២​ម៉ឺន​លានដុងដើម្បីទៅសាកសួរសុខទុក្ខជូនអំណោយសំរាប់មុខសញ្ញាគោល​នយោបាយសង្គមក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក។         នាយប់ថ្ងៃទី១០មករា សមាគមកសិករទីក្រុងហូជីមិញបានរៀបចំកម្មវិធី “បុណ្យតេតធ្វើប្រការល្អ-ដើម្បីកសិករក្រីក្រទីក្រុង-និទាឃៈរដូវឆ្នាំមមីឆស័ក​ ២០១៤” សំដៅលើកដម្កើងគំរូ គ្រួសារកសិករក្រីក្រឈានឡើងក្នុងជីវភាពរស់ នៅ​ក្នុងផលិតកម្មកសិកម្ម។ នៅកម្មវិធី ស្ថាប័នបុគ្គលនានាបានរៃអង្គាសចំនួន ប្រាក់​ជាង២៦ពាន់លានដុងជួយឧបត្ថម្ភគ្រួសារកសិករក្រីក្រឆ្លងផុតពីការលំបាក នៅភូមិសាស្ត្រទីក្រុងហូជីមិញក្នុងឱកាសបុណ្យតេតប្រពៃណី២០១៤៕